ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ខេត្ត​ជំរុញ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់(មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខិតខំ​អនុវត្ត​ការងារ​ក្នុង​គម្រោង​ដែល​នៅ​សេសសល់ អោយ​រួចរាល់​ក្នុង​ឆមាស​ទី​១ ដោយ មិន​ត្រូវ​ទុក​ឲ្យ​អូស​បន្លាយ​ឆ្លង​ចូល​ឆមាស​ទី​២​នោះ​ឡើយ ។…

ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខិតខំ​អនុវត្ត​ការងារ​ក្នុង​គម្រោង​ដែល​នៅ​សេសសល់ អោយ​រួចរាល់​ក្នុង​ឆមាស​ទី​១ ដោយ មិន​ត្រូវ​ទុក​ឲ្យ​អូស​បន្លាយ​ឆ្លង​ចូល​ឆមាស​ទី​២​នោះ​ឡើយ ។ លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិស​ដៅ​ផែនការ​ឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។

លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា ការងារ​ដែល​នៅ​សេសសល់​ក្នុង​ឆមាស​ទី​មួយ​យើង​ត្រូវ​រួម​គ្នា បន្ត​អនុវត្ត​ឱ្យ​ហើយ​ជា​ចាំបាច់ ឧទាហរណ៍​ដូច​ជា ការ​ធ្វើ​ផ្លូវ ដាក់​ប្រព័ន្ធ​លូ ការ​ជួសជុល​ផ្លូវ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​។ ដោយឡែក​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​កន្លង​មក​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ជា​កម្មករ ជា​មន្ត្រីនៃ​មន្ទីរ ដែល​បាន​សាមគ្គី​គ្នា​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ចំពោះ​មុខ​រៀង​ៗ​ខ្លួន ។

ជាមួយ​គ្នា​នេះ​ចំពោះ​យុទ្ធសាស្ត្រ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​ស្នើ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​យកចិត្តទុកដាក់​តាម​ផែនការ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដោយ​ជំរុញ​ផ្សព្វផ្សាយ​អោយ​បាន​ខ្លាំងក្លា​ថែម​ទៀត នៅ​តាម​បណ្តា​ស្រុក​ក្រុង តាម​គ្រឹះស្ថាន សាលារៀន និង​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ខេត្ត មាន​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ដើម្បី​ផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទិស​ដៅ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​អោយ​នៅ​កម្រិត​ទៀត​បំផុត​។

លោក ប្រធាន​មន្ទីរ​សាធារណការ បាន​រំលឹក​ថា​៖ កន្លង​ទៅ​ជំនួយ ធនាគារ អភិវឌ្ឍន៍ អាស៊ី ហៅ​កាត់​ថា​៖ ADB ដែល​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង សម្រាប់​ជា​ទំនប់​រំដោះ​ទឹកជំនន់​ត្រូវ​បាន​បរាជ័យ​ដោយ សារ​តែ​យើង​អនុវត្ត​តាម​ផែនការ​គេ​មិន​បាន ។ ប៉ុន្តែ​ពេល​នេះ​ជំនួយ​ដដែល​នេះ មាន​ទឹកប្រាក់​ខ្ទង់​១១​លាន​ដុល្លារ​ត្រូវ​បាន ADB ដាក់​មក​ឱ្យ​អនុវត្ត​ជា​ថ្មី​ម្ដងទៀត​ក្នុង​ខេត្តកំពង់ឆ្នាំង នោះ គឺ​សាងសង់​ស្ថានីយ​ចម្រោះ​ជាតិ​កខ្វក់​ដែល​ធ្វើ​ឡើង​នៅ​ចំណុច​ផ្សារ​ក្រោម ហើយ​លើក​នេះ​បើសិនជា​មាន​ភាព​រាំងស្ទះ ធ្វើ​មិន​បាន​ទៀត គេ​នឹង​ដក​ជំនួយ​ដែល​មាន​ខ្ទង់​ប្រាក់​១១​លាន​ដុល្លារ​នេះ ទៅ​អភិវឌ្ឍន៍​នៅ​ខេត្តពោធិ៍សាត់​វិញ​ជា​មិន​ខាន ។

ហេតុនេះ​ហើយ​សូម​មន្ត្រី​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​នឹង​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​។ ជា​ចុង​ក្រោយ​ប្រធាន​មន្ទីរ​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​សា​ធារណការ​អស់​ទៅ​យកចិត្តទុកដាក់​បំពេញភារកិច្ច​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ខណៈ​ដែល​លោក​នឹង​ចូល​និវត្តន៍​ហើយ​នៅ​សល់​មិន​ដល់​ប៉ុន្មាន​ខែ​ទៀត​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ