ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណែងជាជំទាវ…​ឈឹ​ម អា​រី​យ៉ា​ ​​​នៅតែ​ទំនាក់​ទំនង​​​ក្នុង​រង្វង់​​​សិល្បៈ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យ៉ាងណាមិញ​ អ្នក​នាង ឈឹ​ម អា​រី​យ៉ា​ ​ថា មិន​ចង់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​នោះ​ទេ គឺ​ពេល​ណា ​មានឱកាស​នឹង​នៅ​តែ​បន្ត​ការ​សម្ដែង…

រាជធានីភ្នំពេញ ៖ យ៉ាងណាមិញ​ អ្នក​នាង ឈឹ​ម អា​រី​យ៉ា​ ​ថា មិន​ចង់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​នោះ​ទេ គឺ​ពេល​ណា ​មានឱកាស​នឹង​នៅ​តែ​បន្ត​ការ​សម្ដែង ដោយ​អ្នក​នាង​បញ្ជាក់​ថា មិន​បាន​តាំងខ្លួន​ជា​លោក​ជំទាវ ហើយ​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ក្នុង​រង្វង់​សិល្បៈ​នោះ​ផងដែរ​​ ។

គួរបញ្ជាក់ថា បន្ទាប់​ពី​ប្រកាស​លាឈប់​ការ​សម្ដែងនោះ អតីត​តារា​សម្ដែង​អ្នក​នាង ឈឹ​ម អា​រី​យ៉ា បាន​ឡើង​តំណែង​ជា​ជំទាវ​យ៉ាង​កាលី​ប ដោយសារ​តែ​ស្វាមី​របស់​អ្នក​នាង គឺ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​ប្រចាំ​នៅ​ក្រសួង​មហា​ផ្ទៃ​ ។ អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍ គឺ​ភាពយន្ត​ភាគ​ដែល​អ្នក​នាង​បាន​សម្ដែង​មុន​ពេល​លាឈប់ ទើប​តែ​ត្រូវ​បាន​គេ​ដាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ។

អ្នក​នាង ឈឹ​ម អា​រី​យ៉ា ​​ក្នុង​ពេល​នេះ បាន​ទទួល​ងារ​ជា​ជំទាវ​ស្របច្បាប់បាន​អះអាង​ថា អ្នក​នាង​មិន​ទទួល​ការ​សម្ដែង​ទៀត​ទេ ដោយសារ​តែ​រវល់​បើកហាង​ជា​អាជីវកម្ម​គ្រួសារ និងរវល់​បំពេញបេសកកម្ម​តាម​ស្វាមី​នៅ​ក្នុង និង​ក្រៅ​ស្រុក ​។

អ្នក​នាង ឈឹ​ម អា​រី​យ៉ា បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ដែល​អ្នក​នាង​ឈប់​ទទួល​ការ​សម្ដែង​ហើយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​រឿង​របស់​អ្នក​នាង ត្រូវ​បាន​គេ​ដាក់​បញ្ចាំង ​ធ្វើ​អោយ​មហាជន​នៅ​តែ​បានឃើញ​ពី​ការ​សម្ដែង​របស់​អ្នក​នាង ក្រោយ​ពេល​លាឈប់​ ។ (សម្រួលដោយ៖ ស្រីណា)​

អត្ថបទសរសេរ ដោយ