(ប៉េកាំង) ៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថាពន្ធលើទំនិញដែលមានស្រាប់របស់សហរដ្ឋអាមេរិកនឹងត្រូវលុបចោល ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ Reuters កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ។
មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងកាលពីសប្តាហ៍មុនដើម្បីចាប់ផ្តើមការចរចាពាណិជ្ជកម្មដែលបានជាប់គាំងតាំងពីខែឧសភា បន្ទាប់ពីមន្ត្រីអាមេរិកបានចោទប្រកាន់ចិនថាបានដកខ្លួនថយចេញពីការតាំងចិត្ត ដែលបានធ្វើឡើងក្នុងអត្ថបទរបស់អ្នកចរចាកិច្ចព្រមព្រៀងបើទោះបីជាកិច្ចព្រមព្រៀងពេលនះវិះនឹងជិតបញ្ចប់ទៅហើយនោះ ។ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មលោក Gao Feng បានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានថា ថាក្រុមពាណិជ្ជកម្មមកពីប្រទេសទាំងពីរមានទំនាក់ទំនងគ្នាទៅវិញទៅមក ។
ដើម្បីទទួលបានការវិលត្រឡប់ទៅរកកិច្ចចរចាឡើងវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមព្រៀងមិនដាក់ពន្ធលើការនាំចូលរបស់ចិនបន្ថែមទៀតចំនួន ៣០០ពាន់លានដុល្លារអាមេរិកទៀតនោះទេ និងសន្យាថានឹងកាត់បន្ថយការដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ផងដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមាននឹងកំពុងយកពន្ធនាំចូលចំនួន ២៥% លើទំនិញចិនមានតម្លៃចំនួន ២៥០ ពាន់លានដុល្លាររាប់ ពីគ្រឿងសង្ហារឹមដល់ឧបករណ៍អេឡិចត្រូនិក នាំចេញពីចិនទៅកាន់ទឹកដីសហរដ្ឋអាមេរិកនោះ ។
លោក Gao បាននិយាយថា ចិនសូមស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលសម្រេចមិនបង្កើនពន្ធនាំចូលបន្ថែមថ្មីលើទំនិញរបស់ខ្លួននៅពេលសួរថា តើបទឈប់បាញ់ពាណិជ្ជកម្មរវាងអាមេរិកនិងចិនអាចមានរយៈពេលប៉ុន្មាននោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ