ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ពង្រឹង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដើម្បី​ឆ្លើយ​តប​ទីផ្សារ​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ រដ្ឋមន្ត្រីក្រសួង​ការ​ងារ ​និង​បណ្តុះបណ្តាល​បាន​ស្នើ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​បន្ត​ពង្រឹងគុណភាព​វិស័យ ​TVET បន្ថែម ​ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ការងារ​ដល់យុវជន ​។ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះសម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស…

​រាជធានី​ភ្នំពេញ ​៖​ រដ្ឋមន្ត្រីក្រសួង​ការ​ងារ ​និង​បណ្តុះបណ្តាល​បាន​ស្នើ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​បន្ត​ពង្រឹងគុណភាព​វិស័យ ​TVET បន្ថែម ​ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ការងារ​ដល់យុវជន ​។ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះសម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស ​និង​វិជ្ជាជីវៈ (TWG on TVET) ​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ​ទីស្តីការក្រសួង ។

​លោក អ៊ិ​ត សំ ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TWG-TVET) បានស្នើ​ឱ្យក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​ប ណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈបន្ ពង្រឹងគុណភាព​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេក ទេស និង​វិជ្ជាជីវៈ ដើម្បី ឆ្លើយ​តប​នឹង​តម្រូ​វ​ការទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ថា ក្រសួង​ក៏​បាន​សម្រេច​នូវ​លទ្ធផលសំខាន់​ៗ មួយ​ចំនួនរួម​មាន ​៖ បាន​រៀបចំ និង​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ បណ្តុះ​ប ណ្តា​ល បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ​។ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយបង្កើន ការ​យល់​ដឹង អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​កា​រតម្រ​ង់​ទិស វិជ្ជា​ជីវៈ​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ ។

ជាមួយ​គ្នា​នោះ​ដែ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធត្រូវ​រួម​កិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាង​សកម្ម ដើម្បី​សម្រេច​គោលដៅ​សូចនាករ​តាមដាន​រួម​គ្នា ឆ្នាំ​២០១៩-២០២៣ ។

ដើម្បី​សម្រេច​បាន​នូវ​ធនធានមនុស្ស ឬ​កម្លាំង​ពលកម្ម​ជំនាញប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សា​ការងារលោករដ្ឋ​មន្ត្រី​បាន​ផ្តល់​ជា​អនុសាសន៍មួយ​ចំនួន​រួម​មាន​ ៖ ១-​បន្ត​ពង្រឹងគុណភាព​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ ។ ២-​បន្ត​ពង្រីក​ការ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម ​។​៣-​បន្ត​ពង្រឹង​ភាព​ជា​ដៃគូរវាង​រដ្ឋ និងឯកជន និង​ដៃគូ​នានា ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ ជីវៈ ។ ​៤-​បន្ត​លើកកម្ពស់​ប្រព័ន្ធ​អភិបាលកិច្ច​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ចំណែក​លោក លោក Simon Junker នាយក​ប្រតិបត្តិ​ស្តីទីនៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ស្វី​ស (SDC) និង​ជា​អ្នកដឹកនាំ​សម្របសម្រួល​ដៃគូ​អភិវឌ្ឍន៍​ក្រុម TWG-TVET បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់ រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈបាន​សម្រេច​នូវ​អាទិភាពដែល​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ និង​ផែនការ​ជាតិ​តាម​វិស័យ​ជាមួយ​ភាគី​ពាក់ព័ន្ធរួម​មាន​៖ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន​នានា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ឱ្ ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​សង្គម​សេដ្ឋកិច្ច នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នៅ​កម្ពុ​ជា ​៕​ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ