ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ពីព្រឹកដល់រសៀលបាន៥នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ជនសង្ស័យ​ប្រុស-​ស្រី​​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន៥នាក់ ​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហការ​​ជាមួយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ​និង​ប៉ោយ​ប៉ែ​ត​ ឃាត់​បាន​​ជា​បន្តបន្ទាប់​ នៅ​ព្រឹក​រហូត​​រសៀល​ថ្ងៃ​ទី​០៤​កក្កដានេះ ​។ យ៉ាងណា​ក៏ដោយ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ជនសង្ស័យ​ប្រុស-​ស្រី​​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំ​ញៀន​ចំនួន៥នាក់ ​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហការ​​ជាមួយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ​និង​ប៉ោយ​ប៉ែ​ត​ ឃាត់​បាន​​ជា​បន្តបន្ទាប់​ នៅ​ព្រឹក​រហូត​​រសៀល​ថ្ងៃ​ទី​០៤​កក្កដានេះ ​។

យ៉ាងណា​ក៏ដោយ​ ជនសង្ស័យ​ទាំង​៥នាក់(ស្រី​៣​)​ នៅ​មិន​ទាន់​ត្រូវ​​​សមត្ថកិច្ច​ប្រាប់​​​​ដឹង​ពី​អត្តសញ្ញាណពួកគេ​នៅឡើយ​ទេ ។ ​សមត្ថកិច្ច​ឃាត់​ពី​ផ្ទះ​មួយ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​2​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ខណៈ​ពួក​គេ​អះ អាង​ថា​ ទៅ​សេព​ថ្នាំ​ញៀន ​។​

ប្រភពបន្តថា នៅ​លើ​ផ្ទះ​សង្ស័យ​ជាទី​តាំងទី២​នេះ ​សមត្ថកិច្ច​រក​ឃើញ​កាំបិត​សាមូរ៉ៃ​ចំនួន៤​ដើម​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន១ ​តែ​ម្ចាស់ផ្ទះ​គេច​ខ្លួន​បាត់​ ។​ សមត្ថកិច្ច​ប្រាប់​ថា ​មុន​ឆ្មក់​ចូល​ទីតាំង​ទី២ ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ឃាត់​ជនសង្ស័យ​ម្នាក់​ ភេទ​ប្រុស ស្ថិត​​លើ​ដងផ្លូវ​លំ ​ជិត​ភោ​ជ្ជ​ដ្ឋា​ន​ត្រជាក់ចិត្ត​ថ្មី​ ក្នុងភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល​ និងឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)១​កូន​ថង់​តូច ​។

​ក្រោយ​​សួរនាំ​ជនសង្ស័យ​ ក៏ប្រាប់​ថា​ទិញ​ថ្នាំ​ញៀន​ចែកចាយ​បន្ត​ពី​ជនសង្ស័យ​ម្នាក់​ ទើប​ឈាន​ឆ្មក់​ចូល​ទីតាំង​ទី២​នេះ​ តែ​ជនសង្ស័យ​ទំនងជា​ដឹងខ្លួន​មុន ​ក៏គេច​បាត់​បន្សល់​នៅ​តែ​អ្នក​ប្រើប្រាស់៤​នាក់​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ​ព្រម​ជាមួយ​និង​ដាវ​​ទាំង៤ដើមនេះ ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ