ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉េ​អឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ខឹង​មនុស្ស​ព្រួត​វាយ​ក្មួយ​ដក​កាំ​ភ្លើង​បា.ញ់​ជាង​១០​គ្រាប់

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​បុរសម្នាក់​ដែល​​គេ​ស្គាល់​​​ថា​​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ដោយសារ​​ខឹងជន​ដៃ​ដល់​​​ព្រួត​វាយ​តប់​ក្មួយ​​ប្រុស​​របស់​ខ្លួន បាន​ដក​កាំ​ភ្លើង​​បា.ញ់​គំរាម​​អស់​ជាង​១០​គ្រាប់ ​នៅ​មុខ​មន្ត្រី​កង​រាជ​អាវុធ​​ខណ្ឌ​៧​មករា ​​ហើយ​ក៏​​ត្រូវ​បាន​ឃាត់​ខ្លួន​តែ​ម្តង ។

រាជ​ធានីភ្នំពេញ​​​ ​៖ ​បុរសម្នាក់​ដែល​​គេ​ស្គាល់​​​ថា​​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ដោយសារ​​ខឹងជន​ដៃ​ដល់​​​ព្រួត​វាយ​តប់​ក្មួយ​​ប្រុស​​របស់​ខ្លួន បាន​ដក​កាំ​ភ្លើង​​បាញ់​គំរាម​​អស់​ជាង​១០​គ្រាប់ ​នៅ​មុខ​មន្ត្រី​កង​រាជ​អាវុធ​​ខណ្ឌ​៧​មករា ​​ហើយ​ក៏​​ត្រូវ​បាន​ឃាត់​ខ្លួន​តែ​ម្តង ។ ​ហេតុ​ការណ៍​​​នេះ​បាន​កើត​​ឡើង​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ មករា ​​នៅ​កែង​​​ផ្លូវ​លេខ​១២៨​និង​​​​ផ្លូវលេខ​១០៩​ សង្កាត់​មិត្ត​ភាព ​ខណ្ឌ​៧​មករា។

​ប្រភព​ព័ត៌​មាន​ពី​​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​៧​មករា ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​​មាន​គ្នា​៣នាក់​ជិះ​ម៉ូតូ​​២​គ្រឿង​ម៉ាក​េស​១២៥ ​ពណ៌​ខ្មៅ ​និងម៉ាក​Today ​បាន​នាំគ្នា​ព្រួត​វាយ​យុវ​ជន​ម្នាក់​ដែល​​ត្រូវជា​ក្មួយ​​ប្រុស​របស់​លោក​អនុ​សេនីយ៍​​ឯក ​ហោ ​តាំងសូ ​​​អាយុ​៣៣​ឆ្នាំ ​ជ​ា​មន្ត្រី​កងរាជ​​អាវុធ​ហត្ថ​លើេ​ផ្ទៃ​ប្រទេស ​ស្នាក់​​នៅ​ជិត​កន្លែង​កើតហេតុ​​ផ្ទះ​ជាន់​ទី​១ ​សង្កាត់​មិត្ត​ភាព ​ខណ្ឌ​​៧​មករា ​។ ខណៈ​​ពេលកំពុង​​​​ប្រវាយ​ប្រតប់​គ្នា​​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារ​​​​កម្លាំង​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​​៧​មករា ​២នាក់​ល្បាត​ក្នុង​មូល​​ដ្ឋាន​ប្រទះ​ឃើញ​​ ជន​ដៃ​ដល់​​ក៏​​​​នាំគ្នា​ឡើង​ជិះ​​ម៉ូតូ​​គេច​ទៅ​បាត​់​អស់។ ប្រភពដដែល​​បន្ត​ទៀតថា ​បន្ទាប់​ពី​ជន​ដៃ​ដល់​គេច​ខ្លួន​​អស់​ស្រាប់​​តែ​លោក​​អនុ​សេនីយ៍​​ឯក​​​ហោ តាំង​សូ ​​រត់​ចេញ​ពី​ក្នុង​ផ្ទះ​​ដែល​​នៅ​ជិត​កន្លែង​​កើត​ហេតុ​​មកដល់​​​ រួច​​សួរ​ថា​នរណា​វាយ​ក្មួយ​​របស់​គាត់​ ​។ ​​

លុះ​​ពេល​​ដឹង​ថា​ជន​ដៃ​ដល់​គេច​ខ្លួន​អស់ ស្រាប់​តែ​លោក​អនុ​សេនីយ៍​​ឯក​រូប​នោះ ​ដែល​ត្រូវ​​ជា​​ឪពុកមា​​បាន​ដក​កាំ​ភ្លើង​​ខ្លី​ម៉ាក​P42 ​បាញ់​ចំនួន​​៥​គ្រាប់​ជាប់​ៗ ​គ្នា​ហើយ​​ដោយ​​នៅ​​មិន​អស់​ចិត្ត​​ក៏​​​បាញ់​អស់​ជា​ច្រើន​​គ្រាប់​​​ទៀត ​​សរុប​​ទាំង​អស់​​​ជាង១០​គ្រាប់ ​​ដោយ​បាញ់​​នៅមុខ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​៧​មករា ​ទាំង​​២នាក់​​​​នោះ​តែ​ម្តង ។ ​ចំណែក​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​៧​មករា ​​ក៏​​​​រើស​​សម្បក​​គ្រាប់​​បាន​ជា​ច្រើន​​​​យក​ទៅ​រក្សា​ទុក ​​​​​​ហើយ​លោក​ហោ តាំង​សូ ​ក៏​ត្រូវ​បាន​​ឃាត់​ខ្លួន​បញ្ជូន​​ទៅ​​បញ្ជា​ការ​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​៧​មករា ​ដើម្បីសាក​សួរ​​និងកសាង​​សំណុំ​រឿង​​បញ្ជូន​​ទៅ​​​បញ្ជា​ការ​ដ្ឋាន​​កង​រាជ​​អាវុធ​​រាជ​ធានី​ភ្នំពេញ​​ចាត់​ការ​តាម​នីតិ​វិធី ៕