ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា​ដកម្ម​! ឆេះ​នាវាមុជទឹក​​​មួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លា.ប់​​​​នាវិក​​១៤​នាក់

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អាជ្ញាធរ​រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ ​កក្កដា​ថា នាវិក​១៤​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ភ្លើង​​ឆាបឆេះ​ក្នុង​នាវាមុជទឹក​ស្រាវជ្រាវ​មួយ​គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី មាន​មូលដ្ឋាន​នៅ​តំបន់​អាក់​ទិ​ក​។ សោកនា​ដកម្ម​នោះ​នាំ​ឲ្យ​គេ​នឹកឃើញ​ដល់​សោកនាដកម្ម​នៃ​នាវាមុជទឹក​KOURSK ដែល​គេ​ចង​ចាំ​មិន​ភ្លេច​ក្នុង​ប្រទេស​នេះ​។ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ដែល​រង​ការ​រិះគន់​ខ្លាំង…

ប្រទេស​រុ​ស្ស៊ី ៖ អាជ្ញាធរ​រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ ​កក្កដា​ថា នាវិក​១៤​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ភ្លើង​​ឆាបឆេះ​ក្នុង​នាវាមុជទឹក​ស្រាវជ្រាវ​មួយ​គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី មាន​មូលដ្ឋាន​នៅ​តំបន់​អាក់​ទិ​ក​។ សោកនា​ដកម្ម​នោះ​នាំ​ឲ្យ​គេ​នឹកឃើញ​ដល់​សោកនាដកម្ម​នៃ​នាវាមុជទឹក​KOURSK ដែល​គេ​ចង​ចាំ​មិន​ភ្លេច​ក្នុង​ប្រទេស​នេះ​។

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ដែល​រង​ការ​រិះគន់​ខ្លាំង កាលពី​ឆ្នាំ​២០០០​ចំពោះ​ការ​គ្រប់គ្រង​មិន​បាន​ល្អ លើ​គ្រោះ​មហន្តរាយ​នៃ​នាវាមុជទឹក​នុយក្លេអ៊ែរ​KOURSK​នោះ បាន​លើក​ពី​ការ​បាត់បង់​ធ្ងន់ធ្ងរ សម្រាប់​កង​ម៉ា​រី​ន​រុ​ស្សុ​ី​និង​និយាយ​រួម សម្រាប់​កងទ័ព​ទាំងមូល ចំពោះ​គ្រោះ​មហន្តរាយ​ថ្មី​នេះ នៃ​នាវា​មុជទឹក​រុ​ស្ស៊ីពេល​លោក​ថ្លែង​តាម​ទូរទស្សន៍ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក គឺ​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​នា​ល្ងាច​ថ្ងៃ​ទី​២​កក្កដា​។ លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​រូប​នោះ​ទៅ​កាន់​កំពង់​ផែ​យោធា SEVEROMORSK ជា​មូល​ដ្ខា​ន​នៃ​នាវាមុជទឹក​នោះ ស្ថិត​ក្នុង​តំបន់​អាក់​ទិ​ក​រុ​ស្សុ​ី​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ឆេះ​នាវា​នេះ​។

កងទ័ព​រុ​ស្ស៊ីមិន​បាន​ផ្ដល់​ភាព​លម្អិត លើ​គ្រោះថ្នាក់​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១​កក្កដា​ក្នុង​នាវាមុជទឹក​អាថ៌​កំបាំង​នេះ ដែល​តាម​ការ​បកស្រាយ​ផ្លូវការ​ថា​សម្រាប់​សិក្សា​បរិយាកាស​សមុទ្រ​និង​បាតសមុទ្រ​របស់​កងទ័ព​រុ​ស្ស៊ី​ឡើយ​។ យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា មនុស្ស​១៤​នាក់​បាន​ស្លាប់​ដោយសារ​ការ​ពុល បណ្ដាល​មក​ពី​នាវា​ឆេះ​។

ភ្លើង​អាច​ពន្លត់​ហើយ​នាវាមុជទឹក​នេះ​បាន​មក​កាន់​កំពង់​ផែ​សំចត​របស់​ខ្លួន​វិញ​។ មាន​ព័ត៌មាន​នានា​ពី​អ្នក​នៅ​រស់រាន​មានជីវិត​។ ផ្ទុយ​ទៅ​វិញ​គេ​មិនដឹង​ថា​តើ​មាន​នាវិក​ប៉ុន្មាន​នាក់​ក្នុង​នាវាមុជទឹក​នោះ​ឡើយ ពេល​ជួប​គ្រោះថ្នាក់​។ ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​កងទ័ព​រុ​ស្ស៊ីបើក​ធ្វើ​។

អាជ្ញាធរ​ន័​រ​វែ​ស​និយាយ​ថា ខ្លួន​បាន​ទទួល​ការ​ផ្ដល់​ព័ត៌មាន​ពី​គ្រោះថ្នាក់​នោះ​ពី​ក្រុង​មូ​ស្គូ ដែល​ថា មានការ​ផ្ទុះ​ឧស្ម័ន​ក្នុង​នាវាមុជទឹក​នោះ​។ អាជ្ញាធរ​ការពារ​វិទ្យុសកម្ម​ន័​រ​វែ​សបញ្ជាក់​ថា ពុំ​បាន​កត់សម្គាល់​ឃើញ​ការ​កើនឡើង​នៃ​អត្រា​វិទ្យុសកម្ម​ឡើយ ខណៈ​តាម​កាសែត​រុ​ស្ស៊ី​ជា​ច្រើន​ថា នោះ​ពុំ​មែន​ជា​នាវាមុជទឹក​ធម្មតា​របស់​រុ​ស្ស៊ី​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ