ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឌី លី​កា ប្រាប់​មូលហេតុ​បាត់​មុខ​មួយ​រយៈ​ក្រោយ​ប្រឡង​បវរកញ្ញា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ឯង Miss Grand Cambodia 2018 ឌី លី​កា បាន​ស្រូប​ភាព​ទាក់ទាញ​ច្រើន​អំឡុង​ពេល​ប្រឡង​លើ​ឆាក​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ កញ្ញា​ឯង Miss Grand Cambodia 2018 ឌី លី​កា បាន​ស្រូប​ភាព​ទាក់ទាញ​ច្រើន​អំឡុង​ពេល​ប្រឡង​លើ​ឆាក​អន្តរជាតិ រហូត​ប្រជាជន​ខ្មែរ​នាំ​គ្នា​ផ្ញើ​សា​បោះ​ឆ្នោត​ត្រង់​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​។

ក្រោយ​បញ្ចប់​ការ​ប្រឡង នាង​ស្រាប់តែ​បាត់​មុខ​លើ​សិល្បៈ​ដោយ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ងឿងឆ្ងល់ ហើយ​នាំ​គ្នា​ស្តាយ ប្រសិនបើ​នាង​បោះបង់​ឱកាស​ច្បាម​សិល្បៈ​។ ផ្ទុយ​ពី​បវរកញ្ញា​មួយ​ចំនួន​ដែល​ប្រឡង​កម្មវិធី​លំដាប់​ប្រ៊េ​ន​ៗ ហើយ​ម្នាក់​ៗ​សម្បូរ​ទីផ្សារ​ការងារ​សិល្បៈ​លេចធ្លោ​មាន​ការងារ​បង្កើន​ប្រាក់​ចំណូល​ជា​បន្តបន្ទាប់​ដូច​ជា បវរកញ្ញា រឿ​ន ណាត បវរកញ្ញា​ខ្លឹម ស្រី​គា ជាដើម​។

ចំណែក​ស្រី​ស្អាត​មុខ​ស្រទន់ ឌី លី​កា​វិញ ស្រាប់តែ​អាក់ខាន​បាត់​វត្តមាន​ក្នុង​ការ​បង្ហាញ​ស្នាដៃ​ដូច​បណ្តា​ស្រី​ស្អាត​ផ្សេង​ទៀត នាំ​ឱ្យ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​។ ក្នុង​ជំនួប​ចៃដន្យ​មួយ​ក្នុង​ពិធី​សម្ពោធ​រឿង «​ព្រលឹង​» ឌី លី​កា បានឱ្យ​ដឹង​ថា «​នាង​មិន​បាន​បោះបង់​សិល្បៈ​ចោល​នោះ​ទេ គឺ​ស្រឡាញ់ ហើយ​ព្យាយាម​តាំងពី​សម័យ​ចូល​ប្រឡង​បវរកញ្ញា​វគ្គ​ដំបូង មិន​អាច​ទាត់​ចោល​ឡើយ​។

ឌី លី​កា ដែល​រៀន​ត្រឹម​ថ្នាក់​ទី​១២ នា​ខេត្តកំពង់ចាម​រូប​នេះ​បន្ត​ថា នាង​មិនសូវ​ចេញ​មុខក្រោយ​ប្រឡង​មក​ពី​ច្រើន​ខែ​មកនេះ គឺ​នាង​សម្ងំ​ថត​រឿង​ភាគ​ខ្នាត​ធំ​មួយ​ជូន​ស្ថានីយទូរទស្សន៍​បាយ័ន​ច្រើន​ថ្ងៃ​រាប់​ខែ ទើប​បានជា​ស្ងាត់​វត្តមាន​នាង​រហូត​គេ​ថា នាង​បោះបង់​»​។ ម្យ៉ាងទៀត​នាង​មិនសូវ​ជា​បាន​ផុស​រូប​ការងារ​ថ្មី​ៗ​ឱ្យ​គេ​ដឹង ទើប​កាន់តែ​មាន​គេ​សួរនាំ​។

សព្វ​ថ្ងៃនេះ នាង​បាន​ទទួល​ថត​ស្បត​ឱ្យ​ផលិតផល​ផ្សេង​ៗ និង​ឆាប់​ៗ​នេះ​ត្រៀម​ថត​ប្រូ​ម៉ូ​ដ​សំអាងការ​មួយ​ចំនួន​។ នាង​សង្ឃឹមថា បងប្អូន​ពិតជា​ជ្រាប​នូវ​អ្វី​ដែល​នាង​បាន​បកស្រាយ​ហើយ​សូម​ជួយ​គាំទ្រ​ស្នាដៃ​សិល្បៈ​របស់​នាង​ផង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ