ទម្លាយពីអ្នកទីបីទើបឌីជេស្រី Sakun Tala និងគូស្នេហ៍បែកគ្នា
ថៃ៖ បន្ទាប់ពីរឿងបែកគ្នារវាងឌីជេស្រីល្បីឈ្មោះម្នាក់គឺ Sakun Tala និងតារាសម្ដែងប្រុសលោក Sun Prachakorn មកខាងឌីជេ Sakun Tala…
ថៃ៖ បន្ទាប់ពីរឿងបែកគ្នារវាងឌីជេស្រីល្បីឈ្មោះម្នាក់គឺ Sakun Tala និងតារាសម្ដែងប្រុសលោក Sun Prachakorn មកខាងឌីជេ Sakun Tala…
ថៃ៖ បន្ទាប់ពីរឿងបែកគ្នារវាងឌីជេស្រីល្បីឈ្មោះម្នាក់គឺ Sakun Tala និងតារាសម្ដែងប្រុសលោក Sun Prachakorn មកខាងឌីជេ Sakun Tala ក៏បានប្រកាសថាខាងនាងគឺមិនមានអ្នកទី៣ទេ តែបើខាងប្រុស ត្រូវទៅសួរគាត់ផ្ទាល់ ។
តែឌីជេម្នាក់ឈ្មោះ មុតដាំ ក៏បានទម្លាយនៅកណ្ដាលកម្មវិធីរបស់ខ្លួនឯងថា ស្រីម្នាក់នេះឬ ជាអ្នកចូលមកធ្វើជាជនទីបី ធ្វើឱ្យស្នេហារវាងឌីជេ Sakun Tala និងលោក Sun Prachakorn ត្រូវបែកគ្នានោះ?
រឿងនេះមិនយូរប៉ុន្មាន ក៏អ្នកនិយមលេងបណ្ដាញសង្គមដឹងថាមានអ្នកទី៣ ដែលចូលមកធ្វើឱ្យគូស្នេហ៍មួយគូនេះបែកបាក់គ្នា ដែលនោះជានាង ឃ្រូប្ល៊ូ តារាម៉ូដែលស្អាតសិចស៊ីនេះឯង ។ រឿងនេះក៏កាន់តែធ្វើឱ្យមានការសង្ស័យថែមទៀត ព្រោះថានាងក៏បានចុច follow អ៊ិនស្តាក្រាមរបស់លោក Sun Prachakorn ដោយមិនដឹងថាវាជាការចូលចិត្តផ្ទាល់ខ្លួន ឬក៏មានអ្វីនឹងគ្នា ដូចដែលគេគិតមែនឬទេ នោះក៏ត្រូវរង់ចាំសួរម្ចាស់ខ្លួនផ្ទាល់ហើយ ៕
ប្រភព៖ chuydaily , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ