ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ដឹង​ថា ការ​ឈឺពោះ​របស់​កូន​វា​ធ្ងន់ធ្ងរ​ទៅ?

4 ឆ្នាំ មុន

នៅ​ពេល​កូន​រអ៊ូ​ប្រាប់​អ្នក​ថា គេ​ឈឺពោះ វា​ច្រើន​តែ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ច្រើន​ឡើយ​។ ប៉ុន្តែ​ពេល​ខ្លះ ការ​ឈឺពោះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ទៀត​។​យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ព្រមាន​ដែល​ការ​ឈឺពោះ​របស់​កូន​អ្នក​ត្រូវការ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ហើយ​៖ ១-កូន​កំពុង​តែ​លូតលាស់​យឺត​ជាង​ធម្មតា ឬ​ស្រក​ទម្ងន់២- កូន​ក្អួត​ច្រើន​ៗ ឬ​រ៉ាំរ៉ៃ…

នៅ​ពេល​កូន​រអ៊ូ​ប្រាប់​អ្នក​ថា គេ​ឈឺពោះ វា​ច្រើន​តែ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ច្រើន​ឡើយ​។ ប៉ុន្តែ​ពេល​ខ្លះ ការ​ឈឺពោះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ទៀត​។​យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ព្រមាន​ដែល​ការ​ឈឺពោះ​របស់​កូន​អ្នក​ត្រូវការ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ហើយ​៖

១-កូន​កំពុង​តែ​លូតលាស់​យឺត​ជាង​ធម្មតា ឬ​ស្រក​ទម្ងន់
២- កូន​ក្អួត​ច្រើន​ៗ ឬ​រ៉ាំរ៉ៃ និង​រាករូស​ធ្ងន់ធ្ងរ
៣- កូន​កំពុង​តែ​បាត់បង់​ឈាម​ពី​ផ្លូវ​ក្រពះ​ពោះវៀន ឬ​ក្តៅខ្លួន ដែល​មិន​អាច​ពន្យល់​មូលហេតុ​បាន
៤- កូន​មានការ​ឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងស្តាំ​ជាប់
៥- កូន​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​រលាក​ពោះវៀន​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ