ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុ​ករប៉ុនប៉ង​លើកគ្នា​លុក​ចូល​វិមាន​សភា​… មុន​បាតុកម្ម​ដ៏​ធំ​

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ពួក​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ស្និ​​ទ្ធ​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១​កក្កដា បាន​ប៉ុនប៉ង​លើកគ្នា​លុក​ចូល​វិមាន​សភា​ដោយ​គប់​បំបែក​កញ្ចក់ មុន​បាតុកម្ម​ដ៏​ធំ​ដែល​គ្រោង​ធ្វើ​នា​ឱកាស​ខួប​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​។ ប៉ូលិស​បាន​តបត​ដោយ​បាញ់​ឧស្ម័ន​ម្រេច ហើយ​កងកម្លាំង​ប្រឆាំង​កុប្បកម្ម ត្រូវ​បាន​គេ​ឃើញ​នៅ​ខាងក្នុង​អគារ​សភា ជា​កន្លែង​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា…

ក្រុង​ហុងកុង ៖ ពួក​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ស្និ​​ទ្ធ​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១​កក្កដា បាន​ប៉ុនប៉ង​លើកគ្នា​លុក​ចូល​វិមាន​សភា​ដោយ​គប់​បំបែក​កញ្ចក់ មុន​បាតុកម្ម​ដ៏​ធំ​ដែល​គ្រោង​ធ្វើ​នា​ឱកាស​ខួប​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ​។

ប៉ូលិស​បាន​តបត​ដោយ​បាញ់​ឧស្ម័ន​ម្រេច ហើយ​កងកម្លាំង​ប្រឆាំង​កុប្បកម្ម ត្រូវ​បាន​គេ​ឃើញ​នៅ​ខាងក្នុង​អគារ​សភា ជា​កន្លែង​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ប្រឆាំង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​។ គម្រោង​ច្បាប់​នោះ​បច្ចុប្បន្ន​ត្រូវ​បាន​ផ្អាក ប្រឈម​មុខ​នឹង​បាតុកម្ម​ដ៏​ធំ​បំផុត លើក​គ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​។

ភាព​តានតឹង​ផ្ទុះ​ឡើង​ទៀត​នា​ថ្ងៃ​ទី​១​ក​ក្គ​ដា នៅ​ហុងកុង ដែល​ក្លាយទៅជា​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​។ ពួក​អ្នក​តវ៉ា​ជា​ក្រុម​តូច​ៗ​ភាគច្រើន​ជា​ពួក​យុវវ័យ​ហើយ​បិទមុខ បាន​លើកគ្នា​អុកឡុក​មហាវិថី​ធំ​៣​នៅ​កណ្ដាល​​ក្រុង​ហុងកុង ហើយ​រាំង​ខ្ទប់​ផ្លូវ​ដោយ​ដាក់​របាំង​ប្លា​ស្ទិ​ក​និង​ដែក​។

បាតុកម្ម​នោះ​កើត​មាន​មុន​ពេល​ប្រារព្ធ​ពិធី​បង្ហូតទង់​ជាតិចិន​និង​ហុងកុង ដែល​កំណត់​ពី​ខួប​នៃ​ការ​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​១៩៩៧​។ ប៉ូលិស​បាន​ប្រើ​ដំបង​និង​បាញ់​ឧស្ម័ន​ម្រេច​ប្រឆាំង​ពួក​បាតុករ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ