ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ក្រោយ ត្រាំ ព្រម​អនុញ្ញាត​ឱ្យ Huawei ចូល​ជាន់​ដី​អា​មេ​រិ​ក​វិញ

4 ឆ្នាំ មុន

អូ​សា​កា ៖ តាម​ប្រភព​ព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ជាមួយនឹង​ប្រធានាធិបតី​ចិន​លោក…

អូ​សា​កា ៖ តាម​ប្រភព​ព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ជាមួយនឹង​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​អះអាង​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​នានា​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ឡើង​វិញ ។

លោក ត្រាំ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​អូ​សា​កា​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន​អា​មេ​រិ​ក​អាច​លក់​ផលិតផល​របស់​ពួក​គេ​ឱ្យទៅ Huawei បាន​។ ពួក​យើង​និយាយ​នេះ គឺ​សំដៅ​ទៅ​លើ​ផលិតផល​ណា ដែល​គ្មាន​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​»​។

លោក​បាន​បន្ត​ថា​៖«​ខ្ញុំ​បាន​និយាយ​ហើយ វា​គឺ​គ្មាន​បញ្ហា​ទេ​! វា​ធ្វើ​ឲ្យ​យើង​អាច​បន្ត​លក់​ផលិតផល​របស់​យើង​… ពួក​គេ​គឺជា​ក្រុមហ៊ុន​របស់​អា​មេ​រិ​ក ដែល​បាន​ផលិត​ផលិតផល​ទាំងនេះ (​បរិក្ខា​បំពាក់​ឲ្យ Huawei) ។ វា​ពិតជា​ស្មុគស្មាញ​ណាស់​ចំពោះ​រឿង​នេះ ។ ខ្ញុំ​យល់ព្រម​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​លក់​ផលិតផល​នោះ នោះ​ទើប​ក្រុមហ៊ុន​អា​មេ​រិ​ក​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​»​។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 និង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ត្រាំ និង​លោក ស៊ី ជិន​ពីង ភាព​វិជ្ជមាន​ជា​ច្រើន​បាន​កើតឡើង​ដូច​ជា អា​មេ​រិ​កបាន​សន្យា​មិន​ដំឡើង​ពន្ធ​លើ​ចិន​ទៀត និង​បាន​ព្រមព្រៀង​គ្នា​បន្ត​កិច្ច​ពិភាក្សា ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ជា​ពិសេស​គឺ​បញ្ហា Huawei នេះ​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​អា​មេ​រិ​កបាន​ប្រកាស​ថា​បិទ Huawei ពី​ការ​ពាក់ព័ន្ធ​ប្រព័ន្ធ 5G ដោយ​អះអាង​ថា វា​គឺជា​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ ខាង​អា​មេ​រិ​កបាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​របស់​ចិន​អាច​នឹង​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន ដើម្បី​តាមដាន​ប្រទេស​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​របស់ Huawei ៕

ប្រភព ៖ Bloomberg , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ