ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​កណ្តុរ​ម្ហូប​ពេញ​និយម​របស់​អ្នក​ភូមិ​នៅ​ខេត្តកណ្តាល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នក​ភ្នំពេញ​ច្បាស់​ជា​ញញើត ពេល​និយាយ​ដល់​ការ​ហូប​សាច់​កណ្តុរ ។ ប៉ុន្តែ​សម្រាប់​អ្នក​ភូមិ​មួយ​ចំនួន​នៅ​ខេត្តកណ្តាល កណ្តុរ​បាន​ត្រូវ​យក​ធ្វើ​ជា​ម្ហូប​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ដូច​ជា ឆារ​ក្តៅ និង​ម្ជូរ​កណ្តុរ​ជាដើម ។…

ខេត្តកណ្តាល ៖ អ្នក​ភ្នំពេញ​ច្បាស់​ជា​ញញើត ពេល​និយាយ​ដល់​ការ​ហូប​សាច់​កណ្តុរ ។ ប៉ុន្តែ​សម្រាប់​អ្នក​ភូមិ​មួយ​ចំនួន​នៅ​ខេត្តកណ្តាល កណ្តុរ​បាន​ត្រូវ​យក​ធ្វើ​ជា​ម្ហូប​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ដូច​ជា ឆារ​ក្តៅ និង​ម្ជូរ​កណ្តុរ​ជាដើម ។

នៅ​ក្នុងភូមិ​មួយ​ចំនួន​នៅ​ក្នុង ឃុំ​ព្រែក អំបិល ខេត្តកណ្តាល ប្រជាពលរដ្ឋ​បាន​ចាប់​កណ្តុរ​មក​ពី​ក្នុង​ព្រៃ ដី​ស្រូវ ដំណាំ​កសិផល​ផ្សេង​ៗ ដើម្បី​យក​លក់​នៅ​ក្នុង​ផ្សារ ។ សាច់​កណ្តុរ​ត្រូវ​បាន​គេ​ដឹក​លក់​តាម​កញ្ឆេ​ម៉ូតូ​បន្លែ ស្ទើរតែ​រាល់ថ្ងៃ នៅ​ក្នុងភូមិ​ព្រែក​ក្រាញ់ ក្នុង​ស្ថិត​ក្នុង​ឃុំ​ព្រែក​អំបិល ។ ជាង​នេះ​សាច់​នេះ​ត្រូវ​បាន​ប្រជា​ពល រដ្ឋ​ឬ​អ្នក​ដែល​ហូប​ទិញ​ដាច់​ណាស់ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​សម្រាប់​ហូប​នៅ​ពេល​ទទួលទាន​បាយ ឬ​ធ្វើ​ជា​គ្រឿងក្លែម​ផង​ដែរ ។

សាច់​កណ្តុរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ហូប​ស្ទើរ​គ្រប់​រដូវ​ហើយ ប៉ុន្តែ​រដូវ​ដែល​សាច់​កណ្តុរ​ឆ្ងាញ់​នៅ​រដូវវស្សារ ឬ​អាច​និយាយ​បាន​ថា រដូវ​ទឹក​ចូល​ព្រែក ។ រដូវ​នេះ​កណ្តុរ​មាន​សាច់ ឬ​ខ្លាញ់​ច្រើន​នៅ​ពេល​យក​សាច់​វា​អាំង ឬ​ជៀន​មើលទៅ​គួរ​ឲ្យ​ចង់​ហូប ។ សាច់​កណ្តុរ​ក៏​មាន​តម្លៃ​ថ្ងៃ​ផង​ដែរ គឺ​១​គីឡូ​មាន​តម្លៃ​រហូត​ដល់​១៧០០០​រៀល ឬ​២​ម៉ឺន រៀល​ក៏​មាន​ដែរ​សម្រាប់​លក់​តាម​កញ្ឆេរ​ម៉ូតូ​លក់​តាម​ផ្សារតម្លៃ​ពី​១២០០០​រៀល ទៅ ១៥០០០​រៀល​ឯណោះ ។

លោក វ​ណ្ណា រ៉ា​ជា ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ដែល​ជា​អ្នក​ហូប​សាច់​កណ្តុរ និង​ជា​ចុងភៅ​ចំអិន​កណ្តុរ​បាន​ឲ្យ​ដឹង​ថា សាច់​កណ្តុរ​អាច​ធ្វើ​ម្ហូប​ជា ច្រើន​មុខ​សម្រាប់​ទទួលទាន និង​សម្រាប់​អ្នក​ក្លែមស្រា ។ លោក​ថា កណ្តុរ​អាច​យក​ទៅ​ប្រឡាក់​ចៀន បំពង ឬ​អាំង​ជ្រលក់ ឬ​ចុច​ជាមួយ​ទឹកត្រី ទឹក​អំពិល​ទុំ ទឹក​ម្ជូរសណ្តាន់ ជាដើម ។ លើស​ពី​នេះ​សាច់​កណ្តុរ​ក៏​អាច​ធ្វើ​ម្ហូប​ជា​ច្រើន​ដូច​ជា ចិ​ញ្ចាំ ឆា​ជាមួយ​ខ្មី ឆ្មា​ក្តៅ​ដូច​សាច់​គោ ឬ​សាច់​ផ្សេង​ទៀត​ផង​ដែរ ។ លើស​ពី​នេះ​សាច់​កណ្តុរ​ក៏​បាន​ស្ល​បាន​ផង​ដែរ គឺ​អាច​ស្លម្ជូរ​ដូង ឬ​សម្លការី​ជាដើម ។

លោក​វណ្ណ​រ៉ា ក៏​បាន​ឲ្យ ដឹង​ថា សាច់​កណ្តុរ​ភាគី​ច្រើន​ត្រូវ​បាន​ប្រជាជន​ក្នុងភូមិ​ចូល​ចិត្ត​ហូប​ជា​អាហារ ។ វា​មិន​បាន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ព្រោះ​វា​ជា​សត្វ​ស៊ី​ស្មៅ ឬ​ស​ឈើរ ស្រូវ ស្មៅ ផ្លែ​ឈើរ​ព្រៃ ដំនាំ​កសិក​ផល​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ជា​អាហារ ។

យ៉ាងណា​ក្តី​លោក​វណ្ណ​រ៉ា ក៏​បាន​ឲ្យ​ដឹង​នៅ​ក្នុង​គ្រួសារ​នៅ​ក្នុងភូមិ​មន​អ្នក​ហូប​សាច់​កណ្តុរ​ច្រើន ប៉ុន្តែ​ក៏​មាន​អ្នក​អត់​ហូប​ដែរ គឺ​ចំនួន​តិច​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ថា​រាល់​ការ​ជួបជុំ​មិត្តភក្តិ​ក្ន​ង​ភូមិ ពិសេស​នោះ​ពេល​ហូប​ស្រា​បៀរ លោក​តែងតែ​ទិញ​សាច់ កណ្តុរ​ធ្វើ​ជា​គ្រឿងក្លែម​ទៀត​ផង ។​លោក​បន្ថែម​ថា មិត្តភក្តិ​លោក​ដែល​មក​ផឹក​ជាមួយ​គ្នា​ក៏​ចូល​ចិត្ត​ហូប​សាច់​កណ្តុរ​ផង​ដែរ ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ឲ្យ​កុម្ម​ង់​សាច់​កណ្តុរ​ទុក​ទទួលទាន ឬ​ធ្វើ​ជា​គ្រឿងក្លែម​ទៀត​ផង​។

ចំណែក លោក សេរី ដែល​ជា​អ្នក​ភូមិ​ផ្សេង​ពី​លោក​វណ្ណ​រ៉ា ហើយ​ធ្វើការ​នៅ​ភ្នំពេញ​ក៏​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ឧស្សាហ៍​ហូប​សាច់​កណ្តុរ​ផង​ដែរ នៅ​ពេល​ចុះ​មក​ស្រុក​ម្តង​ៗ ។ លោក​ថា សាច់​កណ្តុរ​ធ្វើ​ម្ហូប​ស​ឆ្ងាញ់​ពិសេស​នោះ ធ្វើ​គ្រឿងក្លែម​ដោយ​យក​ទៅ​អាំង​ឲ្យ​ស្រួយ​ឬ ស្រួល ចុច ឬ​ជ្រលក់​ទឹក​ម្ជូរសណ្តាន់​ខ្ចី និង​ឆារ​ក្តៅ ឆារ​គ្រឿង ឆារ​អំពិល​ទុំ ឬ​ម្ជូរ​ង៉ា​ប់​ងូវ​ជាដើម ។ លោក​បន្ត​ថា ហូប​សាច់​កណ្តុរ​មិន​ត្រ​លាន់​ដូច​ជា សាច់​ជ្រូក​នោះ​ទេ ព្រោះ​សាច់​កណ្តុរ​មិន​មាន​ខ្លាញ់ ដោយសារ​ពេល​គេ​ធ្វើ​គេ​បាន​យក​ខ្លាញ់​ចេញ​អស់ ។

ដោយឡែក​លោក ស្រស់ ដែល​ជា​ជាងដែក​រស់នៅ​ក្នុងភូមិ​អន្លង់​តា​សេក ក៏​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ហូប​សាច់​កណ្តុរ​ផង​ដែរ ។ លោក​ថា សាច់​កណ្តុរ​ឆា​ញ់​នៅ​ពេល​យក​វា​ប្រឡាក់ ហើយ​ហាល​ឲ្យ​ស្ងួត ឬ​យក​អាំង​ឲ្យ​ស្រួយ​ជ្រលក់​ទឹក​ម្ជូរសណ្តាន់ ឬ​ទឹកត្រី​អំពិល ។ លោក​ថា ពេល​ខ្លះ​លោក​ក៏​យក​សាច់​កណ្តុរ​ឆារ​គ្រឿង ឬ​ឆា​ខ្ញី​ផង​ដែរ ឆារ​គល់​ស្លឹកគ្រៃ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ