ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ៖ CPP ប្តេជ្ញា​មុះ​មុត​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​អធិបតេយ្យ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានកិត្តិយស និង​ជា​ប្រធានរដ្ឋសភា​បាន​ប្រារព្ធធ្វើខួប​៦៨​ឆ្នាំ នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​យ៉ាង​មុះ​មុត…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានកិត្តិយស និង​ជា​ប្រធានរដ្ឋសភា​បាន​ប្រារព្ធធ្វើខួប​៦៨​ឆ្នាំ នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​យ៉ាង​មុះ​មុត ក្នុង​ការ​ថែរក្សា សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​អធិបតេយ្យ​ជាតិ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ហេង សំ​រិ​ន​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ គណបក្ស​ប្រ​ជ​សជន​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​គម្រប់​៦៨​ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​យ៉ាង​មហោឡារិក​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

សម្តេច​បញ្ជាក់​ថា​«​ឆ្លងកាត់​ការ​លំបាក និង​ឧបសគ្គ​រាប់​មិន​អស់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​សម​ទ្ធិ​ផល​ច្រើន​ណាស់ នៅ​ក្នុង​រយៈពេល​៦៨​ឆ្នាំ​មកនេះ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​៤០​ចុង​ក្រោយ​នេះ បន្ទាប់​ពី​របប​ប៉ុ​ល​ពត​ប្រល័យពូជសាសន៍​បាន​ផ្តួលរំលំ​ទៅ​នោះ​» ។

សម្តេច​បន្ថែម​ថា គុណ​តម្លៃ​ធំ​ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​កត់សម្គាល់​មាន​ដូច​ជា ការ​ចូលរួម​ទាមទារ​ឯករាជ្យ​រំដោះប្រទេស​ជាតិ​ចេញពី​ប្រល័យពូជសាសន៍​ការ​ស្វះ​ស្វែងរក​សុខ​សន្តិភាព បិទ​បញ្ចប់​ភ្លើងសង្គ្រាម និង​ការ​ប្រឹងប្រែង​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដូចដែល​យើង​កំពុង​ទទួល​បាន​នា​ពេល​នេះ ។

គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទី​ប្រមូលផ្តុំ​ខ្មែរ​គ្រប់​ទិស​ទី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ដោយ​មិន​ប្រកាន់​និន្នាការ អ​តី​កាល វណ្ណៈ​នោះ​ឡើយ ដែល​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​សមាជិកា​ប្រមាណ​ជាង​៥​លាន​នាក់ ។ ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារ​ភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​៤០​មក​ហើយ​នោះ​មាន​បេសកកម្ម​ដ៏​ចម្បង​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​មុខ​ទៀត​ក្រោម​ម្លប់​ព្រះមហាក្សត្រ និង​ដំបូល​រដ្ឋធម្មនុញ្ញ ការ​ការពារ​ឱ្យ​បាន​នូវ​អធិបតេយ្យ​ជាតិ សាមគ្គី​ជាតិ ឯករាជ្យ​ជាតិ ស្នេហា​ជាតិ ស្រឡាញ់​ប្រជាពលរដ្ឋ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សម​ទ្ធិ​ល​ផល​ធំ​ៗ​ទៀត ជូន​ជាតិ និង​ប្រជាជន ពោល គឺ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​រីក​ចម្រើន ស៊ី​វី​ល័យ គ្មាន​សង្គ្រាម កើត​ឡើងជា​ថ្មី​ទៀត​ឡើយ នៅ​ទឹកដី​មាតុភូមិ​របស់​យើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ