ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយទាហាន​ម្នាក់​មានសំណាង​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រដូវ​កាល​ថ្មី​នៃ​ការ​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់ ១០០​រង្វាន់ បុរស​ម្នាក់​ដែល​បម្រើ​ការងារ​ជា​នាយទាហាន មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រដូវ​កាល​ថ្មី​នៃ​ការ​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់ ១០០​រង្វាន់ បុរស​ម្នាក់​ដែល​បម្រើ​ការងារ​ជា​នាយទាហាន មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល ។ បុរស​ដែល​មានសំណាង​ខាងលើ​នេះ​មានឈ្មោះ ស៊ុ ឌី​ណា អាយុ ៣៣ ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល​ដល់​លំនៅ​ដ្ឋា​ន ស្ថិត​នៅ​ទីតាំង​ខាងលើ​នេះ លោក ស៊ុ ឌី​ណា បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ទើរតែ​រាល់ថ្ងៃ​បន្ទាប់​ពី​ហត់នឿយ និង​អស់​កម្លាំង​លោក​តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទទួលទាន​ជា​ប្រចាំ​។ ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ លោក​បាន​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​ចំនួន​មួយ​កំប៉ុង ដើម្បី​ទទួលទាន​។

លុះ​ពេល​គាស់​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​តែ​ម្ដង​។ ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប រីករាយ​ជា​ខ្លាំង ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយ​ក៏​ស្រែក​ប្រាប់​អ្នកលក់ និង​មនុស្ស​ដែល​ស្ថិត​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង​។

លោក​បាន​បន្ត​ទៀត​ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​គឺ​ពិតជា​មាន​សារសំខាន់​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​ខ្លាំង​ណាស់​។ ក្រោយ​ពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ លោក​នឹង​យក​មួយ​ចំនួន​ជួយ​ដល់​គ្រួសារ​ដែល​ឪពុក​កំពុង​មាន​ជំងឺ ហើយ​ទុក​មួយ​ចំនួន​ទៀ​សម្រាប់​សង់ផ្ទះ និង​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​កំប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ