ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កូរ៉េ សុង ជុង​គិ ស្នើ​លែងលះ សុង ហេ​ក្យូ ក្រោយ​រៀប​ការ​បាន​តែ ១​ឆ្នាំ ៨​ខែ​ប៉ុណ្ណោះ

4 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​៖ បើ​តាម​គេហទំព័រ soompi បានឱ្យ​ដឹង​ថា តារា​ប្រុស លោក សុង ជុង​គិ (Song Joong…

កូរ៉េ​ខាងត្បូង​៖ បើ​តាម​គេហទំព័រ soompi បានឱ្យ​ដឹង​ថា តារា​ប្រុស លោក សុង ជុង​គិ (Song Joong Ki) វ័យ ៣៣ ឆ្នាំ និង​តារា​ស្រី សុង ហេ​ក្យូ (Song Hye Kyo) វ័យ ៣៧ ឆ្នាំ ដែល​ជា​តារា​សម្ដែង​ល្បី​នៅ​ក្នុង​រឿង «Descendants Of The Sun» បាន​ក្លាយជា​គូ​តួឯក​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង មុន​នឹង​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី ៣១ តុលា ២០១៧ ដែល​ពេល​ចុង​ក្រោយ​នេះ​ខាង​ប្រុស​បាន​ដាក់​ពាក្យ​លែងលះ​ភរិយា​រួច​ហើយ​។ ពួក​គេ​ទើប​រៀប​ការ​បាន ១ ឆ្នាំ ៨ ខែ​ប៉ុណ្ណោះ​។

មេធាវី​របស់​លោក សុង ជុង​គិ បាន​ដាក់​សំណើ​លែងលះ​រវាង​តារា​ទាំង​ពីរ​នាក់​នេះ​នៅ​តុលាការក្រុង​សេ​អ៊ូ​ល នា​ថ្ងៃ ២៦ មិថុនា ហើយ​នៅ​មាន​សំបុត្រ​របស់ សុង ជុង​គិ ដែល​បាន​និយាយ​សុំ​ទោស​ហ្វ៊ែ​ន​ៗ និង​ប្រាប់​ថា​លោក​បាន​មានការ​ស្នើ​សុំ​លែងលះ​ជាមួយនឹង សុង ហេ​ក្យូ ហើយ​ដែរ​។

«​ជម្រាបសួរ ខ្ញុំ​គឺ សុង ជុង​គិ ៖ ជាដំបូង ខ្ញុំ​សូម​សម្ដែង​ការ​សោកស្ដាយ ដែល​នឹង​ជម្រាប​ពី​ដំណឹង​អាក្រក់​ដល់​ហ្វ៊ែ​ន​ៗ​ជាទី​ស្រឡាញ់ និង​ដែល​បារម្ភ​ពី​រូប​ខ្ញុំ​។ ខ្ញុំ​ផ្ទាល់​បាន​ចាប់ផ្ដើម​ដំណើរការ​ស្នើ​លែងលះ​ជាមួយ សុង ហេ​ក្យូ ហើយ ជំនួស​ដោយ​ជជែក​គ្នា​ថា អ្នក​ណា​ជា​អ្នក​ខុស ខ្ញុំ​ក៏​បាន​តែត្រឹម​សង្ឃឹមថា ដំណើរការ​នៃ​ការ​លែងលះ​លើក​នេះ នឹង​បញ្ចប់​ទៅ​យ៉ាង​ល្អ​។ ខ្ញុំ​សុំ​ឱ្យ​អ្នក​រាល់គ្នា​យោគយល់ ព្រោះថា​វា​ជា​រឿង​លំបាក​ដែល​នឹង​មក​និយាយ​ជជែក​គ្នា​ពី​រឿង​លម្អិត​ផ្សេង​ៗ ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​សុំ​ពេល​ព្យាបាល​បេះដូង និង​ធ្វើ​ជា​តារា​សម្ដែង​ឱ្យ​ល្អ​បំផុត ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នក​រាល់គ្នា
អរគុណ បាទ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ