ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយអាក់ខោនហ្វេសបុក​បង្ហោះ​​ពីអស​ន្តិ​​​សុខ​​…​កម្រើកដល់លោកអធិការ​ស្រុក

4 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖​ មាន​ករណី​ភ្ញាក់ផ្អើល​កើតឡើង​នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោ​ទ៍ ​ខណៈពេល​ដែល​​អ្នក​ភូមិ​កំពុង​ដេក​លង់លក់​ ស្រាប់តែ​ឮ​សម្លេង​មនុស្ស​ក្មេង​-ចាស់​ស្រែក​ឆោឡោ​ថា ​«ចោរ​ៗ» ​ក៏​នាំ​គ្នា​ក្រោក​ឡើង​​មើល ​តែក្រោយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ​ ។…

​ខេត្តស្វាយរៀង​៖​ មាន​ករណី​ភ្ញាក់ផ្អើល​កើតឡើង​នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោ​ទ៍ ​ខណៈពេល​ដែល​​អ្នក​ភូមិ​កំពុង​ដេក​លង់លក់​ ស្រាប់តែ​ឮ​សម្លេង​មនុស្ស​ក្មេង​-ចាស់​ស្រែក​ឆោឡោ​ថា ​«ចោរ​ៗ» ​ក៏​នាំ​គ្នា​ក្រោក​ឡើង​​មើល ​តែក្រោយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ​ ។ ​ហេតុការណ៍កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​១០​នាទី​ទៀប​ថ្ងៃ​ទី​២៥ ​មិថុនា​ ២០១៩​ នៅផ្ទះ​ឈ្មោះ​សំ ​សុខា ​ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​ខាងលើ ​។

ប្រភពបន្តថា ​លុះនៅ​​ព្រឹក​ឡើង​ មាន​អាក់ខោនហ្វេសបុកឈ្មោះ (​ម៉ី ម៉ី​) បាន​បង្ហោះ​​ថា មាន​ចោរ​ចូល​ប្លន់​ផ្ទះ​យាយ​ខ្ញុំ ដោយ​ចោរ​គាស់​ដំបូលផ្ទះ​ស​័ង្កសី តែ​ត្រូវ​ក្មួយ​ខ្ញុំ​ឮ ហើយ​ស្រេច​ថា ​ចោរ​ៗ ពួក​វា​ក៏​រត់​បាត់​អស់​ទៅ សូម​បងប្អូន​ប្រុង​ប្រ​យ​ត្ន័​ស្រុក​យើង​ឥឡូវ​សំបូរ​ចោរ​ណាស់​។​ ក៏ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយ​បារ​ម្ភ​អំពី​សុវត្ថិ​ភាព​សន្តិសុខ ករណីដែល​ចោរលួច ​ចោរប្លន់ អស់ទាំង​នេះ​។​

​​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទ៍ ​ក៏​បាន​ធ្វើការ​បំ​ភ្លី​ជូន​ម្ចាស់ Facebook account( ម៉ី ម៉ី )​និង​សាធារណជន​ផង​ដែរ «សូម​មេត្តា​ជ្រាប​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​បាន​ចាត់តាំង​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​ផ្ទះ​លោកយាយ​ម្ចាស់ផ្ទះឈ្មោះ សំ សុខា អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​កើតហេតុ​ខាងលើ​ហើយ។

លោកយាយជា​ម្ចាស់​ផ្ទះ​បាន​និយាយ​​ថា «នៅ​យប់មិញ​នេះ មាន​ក្មូ​យ​ស្រី​ក្រមុំ​របស់​គាត់​ចំនួន​​៣​នាក់ ​និង​ក្មូ​យ​កំលោះ១​នាក់ មក​ដេក​លើ​ផ្ទះ​របស់​គាត់​បន្ទាប់​ តែ​មួយ​មុង​ខុស​គ្នា ។ ចំណែកគាត់ដេក​នៅ​ក្រោមផ្ទះ​ជា​មួយ​ម្តាយ ស្រាប់តែ​យប់​ម៉ោង​២​និង​១០​នាទី​ទៀប​ភ្លឺ គាត់​បានឮ​សំឡេង ក្មូ​យ​ស្រី​ៗ ស្រែ​កថា​ចោរ​ៗ គាត់​ក៏​បាន​នាំ​គ្នា​ក្រោក​ឡើង​រក​មើល​តែ​មិនឃើញ​មាន​អ្វី​ទេ ។

ក្រោយមក​ គាត់​បាន​សួរ​ទៅ​ក្មូ​យ​ៗ​របស់​គាត់​ថា​មានអី ក្មូ​យ​ៗ​ឆ្លើយ​ថា មាន​ឮ​សម្លេង​មនុស្ស​ដើរ​លើដំបូល​រោង ​ឮ​សម្លេង​ប្រោក​ៗ ក៏​នាំ​គ្នា​ស្រែ​កថា​ចោរ​ៗ​ទៅ​ពេល​ស្រែក ហើយ​បានឮ​សម្លេង​លោត​ចុះ​ពីលើ​ដំបូល​រោង​ក្តុក ហើយ​ក៏​នាំ​គ្នា​រក​មើល តែ​រក​មិនឃើញ​មាន​អ្វី​ទេ ក៏​នាំ​គ្នា​ដេក​វិញ​ទៅ ពេល​ព្រឹក​ឡើង លោកយាយ​ក៏​បាន​ទៅ​ប្រាប់​ជំ​នូ​យ​ការ​ភូមិ ថា​យប់មិញ សភាពការណ៍​មិន​ស្រូល​ទេ មាន​ចោរលួច​ចូល​ផ្ទះ ហើយ​ឡើង​ដើរ​លើដំបូល​រោង​ប្រោក​ៗ ក្មូ​យ​ៗ​របស់ខ្ញុំ​បានឮ ក៏​នាំ​គ្នា​ស្រែ​កថា​ចោរ​ៗ តែ​រក​មិនឃើញ ។​

ប្រភព​សមត្ថកិច្ច​បន្ត​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច ដំបូល​រោង​ជាប់​នឹង​ផ្ទះ​ត​ផ្លាន​ និង​ផ្ទោង​ធ្វើ​អំពី​កូន​ឈើ​តូច​ៗ ប្រក់​សង្ក​សី​ចាស់​ៗ ​ប្រសិនបើ​មាន​មនុស្ស​ឡើង​អាច​នឹង​បាក់​ឬ​ផុង ក៏​ប៉ុន្តែ​នេះ​ មាន​ស្នាម
​កំ​ពិត​ស័ង្ក​សី​បន្តិច ​ចំ​ក្រោម​បង្អួច តាម​ការ​សន្និដ្ឋាន​អាច​ជា​សត្វ​ដែល​ឡើង​លើដំបូល​រោង​នោះ មិនមែន​ចោរ​ឡើង​ទេ ហើយ​ក៏​មិនមែន​ជា​ករណី​ចោរប្លន់​ដែរ​អាច​ក្មួយ​ៗ របស់​ម្ចាស់ផ្ទះ​សន្និដ្ឋាន​ខុស​ដោយ​ហេតុផល​នៃ​ការ​ភ័យ​ខ្លាច​ខ្លាំង​ពេក​។ ​សូម​ម្ចាស់​Facebook account ( ម៉ី ម៉ី ) ​និង​បងប្អូន សាធារណជន មេត្តា​ជ្រាប​សូម​អគុណ​ ។ (សម្រួល ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ