ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជា សុ​ផា​រ៉ា ៖ សំណង់​គ្មាន​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្នាក់​នៅ​…​ធ្វើ​អាជីវកម្ម មិន​ត​ទឹក និង​ត​ភ្លើង​ជូន​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​បញ្ជាក់​នៅ​ចំពោះ​មុខ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ប្រមាណ​១៦៥​ក្រុមហ៊ុន​ថា គ្រប់​សំណង់​ទាំងអស់​ត្រូវ​គោរព​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​បញ្ជាក់​នៅ​ចំពោះ​មុខ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ប្រមាណ​១៦៥​ក្រុមហ៊ុន​ថា គ្រប់​សំណង់​ទាំងអស់​ត្រូវ​គោរព​តាម​ច្បាប់ និង​ត្រូវ​ទទួល​បាន​នូវ​ការ​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​គ្រប់​ស្ថាប័ន​ជំនាញ ។

ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​ប្រមាណ​១៦៥​ក្រុមហ៊ុន ឧបនាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់ បង្កើន​ការ​វិនិយោគ​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​ដែល​មាន​ភារកិច្ច​ជួយ​គាំទ្រ​ដល់​ពួក​គាត់ គោរព​ច្បាប់​ក្នុង​ការ​សាងសង់ និង​លើកកម្ពស់​គុណភាព​សំណង់ ដើម្បី​នាំ​មក​នូវ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​សេដ្ឋកិច្ចជាតិ ។ លោក​ជា សុ​ផា​រ៉ា ក៏​បាន​បញ្ជាក់​ថា «​សំណង់​គ្មាន​ច្បាប់ មិន​អនុញ្ញាត​ឱ្យ​ចូល​ស្នាក់​នៅ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម មិន​ត​ទឹក និង​ត​ភ្លើង​ជូន​ឡើយ​ក្នុង​ករណី​មិន​សហការ​ជាមួយ​ក្រុមការងារ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ នា​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ប្រកាស​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ និង​ពិភាក្សា​អំពី​ការ​គ្រប់គ្រង​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដោយ​មានការ​ចូលរួម​ពី​លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ , លោក ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ , លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អង្គភាព​ពាក់ព័ន្ធ​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ ។

ដោយ​កិច្ចប្រជុំ​នេះ​ទទួល​បាន​លទ្ធផល​ដូច​ជា ៖ ១- បាន​ប្រកាស​សមាសភាព​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សី​នុ និង​ក្រុមការងារ​បច្ចេកទេស​បាន​អនុម័ត និង​ដាក់​អោយ​អនុវត្ត check list ក្នុង​ការ​ចុះ​ពិនិត្យ​សំណង់ ដើម្បី​មាន​មូលដ្ឋាន​វាយតម្លៃ​អំពី​គុណភាព​សំណង់ ។ ស្នើ​គណៈកម្មការ និង​ក្រុមការងារ​បច្ចេកទេស​ចាប់​ផ្តើ​អនុវត្ត​ការងារ​ពេល​មួ​យស​ប្តា​ហ៍​ក្នុង​ជំហាន​ដំបូង​ដោយ​ត្រូវ​ប្រតិបត្តិ​ឱ្យ​បាន​ម៉​ង​ចត់ សុ​ក្រឹត្យ និង​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​។ ផ្អែក​លើ​លទ្ធផល​ទទួល​បាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បូក​សរុប​របាយការណ៍​ព្រមទាំង​ពិគ្រោះ​យោបល់​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​រាយការណ៍ និង​សូម​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្អាក​ជា​បន្ទាន់​នូវ​ការដ្ឋាន​សំណង់​ដែល​គ្មាន​ច្បាប់ និង​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រៀបចំ​ឱ្យ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​សមត្ថភាព​ប្រតិបត្តិការ​ដល់​កម្ពស់​៥៧​ជាន់ ចំនួន​២​គ្រឿង​សម្រាប់​បង្កើន​សមត្ថភាព​សង្គ្រោះ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

សូម​រម្លឹក​ថា គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សី​នុ និង​ក្រុមការងារ​បច្ចេកទេស ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​មាន​ហេតុការណ៍​នៃ​ការ​បាក់​រលំ​អគារ​កំពុង​សាងសង់​ក​កម្ពស់​៧​ជាន់ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​សរុប​២៨ នាក់​ស្លាប់ និង​២៦ រូប​ផ្សេង​ទៀត​រង​របួស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ