ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់​ស្វាគមន៍​ការ​វិល​វិញ​របស់​អតីត​បុគ្គលិក​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​និយោជក​នៃ​ជម្រើស​ដែល​មាន​បុគ្គលិក​ជាង​៨០០០​នាក់​កំពុង​បម្រើ​ការ​បាន​ប្រកាស​ថា ខ្លួន​ស្វាគមន៍​គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់ ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​នៅ​ប្រា​សាក់​វិញ ដោយ​គ្រឹះស្ថាន​រីករាយ​ក្នុង​ការ​ទទួលយក​អតីត​បុគ្គលិក​ទាំងអស់ មក​ចូលរួម​បម្រើ​ការ​ជាមួយនឹង​មហា​គ្រួសារ​ប្រា​សាក់​។ លោក…

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​និយោជក​នៃ​ជម្រើស​ដែល​មាន​បុគ្គលិក​ជាង​៨០០០​នាក់​កំពុង​បម្រើ​ការ​បាន​ប្រកាស​ថា ខ្លួន​ស្វាគមន៍​គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់ ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​នៅ​ប្រា​សាក់​វិញ ដោយ​គ្រឹះស្ថាន​រីករាយ​ក្នុង​ការ​ទទួលយក​អតីត​បុគ្គលិក​ទាំងអស់ មក​ចូលរួម​បម្រើ​ការ​ជាមួយនឹង​មហា​គ្រួសារ​ប្រា​សាក់​។

លោក ហឿ​ន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើក​ឡើង​ថា «​ប្រសិនបើ លោក លោកស្រី នាង​កញ្ញា ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ប្រា​សាក់ ហើយ​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ជាមួយ​ប្រា​សាក់​វិញ អាច​វិល​ត្រលប់​មក​បម្រើ​ការងារ​នៅ​ប្រា​សាក់​បានជា​ធម្មតា​។ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​រង់ចាំ​ទទួល​លោក លោកស្រី​ដែល​ជា​អតីត​បុគ្គលិក​ដែល​ចង់​ចូល​បម្រើ​ការងារ​វិញ​ដើម្បី​រីក​ចម្រើន​ជាមួយ​គ្នា​»​។

លោក​បាន​បន្ត​ទៀត​ថា «​ដូចដែល​លោក លោកស្រី​បាន​ជ្រាប​រួច​ស្រេច ប្រា​សាក់ ជា​គ្រឹះស្ថាន​ដែល​ធំ​ជាង​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយាកាស​ការងារ​ល្អ ផ្ដល់​ផលប្រយោជន៍​ច្រើន ឱកាស​ការងារ​នៅ​ជិត​ផ្ទះ មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេតុនេះ ប្រា​សាក់ នៅ​តែ​ជា​ជម្រើស​ការងារ​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​រីក​ចម្រើន​របស់​បុគ្គលិក​»​។

លោក ហឿ​ន ហុ​ន្នី ក៏​បាន​បញ្ជាក់​ថា អតីត​បុគ្គលិក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ រួម​មាន​៖
-​ ​ប្រាក់បៀវត្ស​តាម​ការ​ចរចា
-​ ​ប្រាក់​ឧបត្ថម្ភ​តួនាទី
-​ ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូត​ដល់ 4 ខែ
-​ ​ប្រាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន 1 ខែ បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន 1 ខែ

-​ ​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃ​ឈ្នួល​ម៉ូតូ 60 ដុល្លារ​អា​មេ​រិ​ក ក្នុង 1 ខែ (​សម្រាប់​តួនាទី​មន្ត្រី​ឥណទាន​)
-​ ​ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការ​ប្រាក់​ទាប (​សម្រាប់​តួនាទី​មន្ត្រី​ឥណទាន​)
-​ ​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជា​មធ្យម​ចំនួន 15 ថ្ងៃ​ក្នុង 1 ឆ្នាំ

-​ ​ទទួល​បាន​ឯកសណ្ឋាន ទូរស័ព្ទ និង​កាត​ទូរស័ព្ទ
-​ ​ធានា​រ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ
-​ ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន
-​ ​កន្លែង​ស្នាក់​នៅ
-​ ​ឈប់​សម្រាក​ប្រចាំឆ្នាំ​រហូត​ដល់ 21 ថ្ងៃ
-​ ​ឈប់​សម្រាក​រៀប​អាពាហ៍ពិពាហ៍​ចំនួន 5 ថ្ងៃ
-​ ​ឈប់​សម្រាក​សម្រាលកូន​ចំនួន 90 ថ្ងៃ

-​ ​ឈប់​សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន 3 ថ្ងៃ
-​ ​ឈប់​សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ
-​ ​ឈប់​សម្រាក​ព្យាបាល​ជំងឺ
-​ ​មិន​ធ្វើការ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​សៅរ៍​-​អាទិត្យ

លោក ហឿ​ន ហុ​ន្នី បាន​បន្ថែម​ថា​ក្រៅពី​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ខាងលើ ប្រា​សាក់​ជា​និយោជក​នៃ​ជម្រើស អាស្រ័យ​ហេតុនេះ គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់ អាច​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ 086 999 911 ឬ ផ្ញើ Email មក formerstaff@prasac.com.kh

ប្រា​សាក់ ផ្ដល់​ឱកាស​ការងារ​ដែល​ផ្ដល់​នូវ​ភាព​រីក​ចម្រើន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ