ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន​សូ​ឡា​មួយ​នៅ​ខេត្តកំពង់ឆ្នាំង​នឹង​ផ្តល់​អគ្គិសនី​ទៀងទាត់ និង​តម្លៃ​សមរម្យ​សម្រាប់​១៤០០ គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​សួន​សូ​ឡា​មួយ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់​ឆ្នាំ​ជិត​ឈាន​ដល់​ការ​បញ្ចប់​ហើយ និង​ជួយ​ផ្តល់​នូវ​អគ្គិសនី​ទៀត​ទាត់​ដល់​ប្រជាពលរដ្ឋ​ដល់​ទៅ​១៤០០​គ្រួសារ​ក្នុងភូមិ​ចំនួន​៧ ជាមួយនឹង​តម្លៃ​សមរម្យ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​គាំទ្រ​ដល់​ការ​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​សួន​សូ​ឡា​មួយ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់​ឆ្នាំ​ជិត​ឈាន​ដល់​ការ​បញ្ចប់​ហើយ និង​ជួយ​ផ្តល់​នូវ​អគ្គិសនី​ទៀត​ទាត់​ដល់​ប្រជាពលរដ្ឋ​ដល់​ទៅ​១៤០០​គ្រួសារ​ក្នុងភូមិ​ចំនួន​៧ ជាមួយនឹង​តម្លៃ​សមរម្យ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​គាំទ្រ​ដល់​ការ​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ថាមពល​កកើត​ឡើង​វិញ ទៅ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​ប្រទេស​អូស្ត្រាលី តាម​រយៈ​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i) ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ភើ​ឡេ​ឌៀ​ម បាន​ចូលរួម​វិនិយោគ​នៅ​ក្នុង​សួន​សូ​ឡា​ខ្នាត​តូច​ក្នុងស្រុក​នៅ​ខេត្តកំពង់ធំ​នេះ គឺ​ដើម្បី​ទាញ​ផល​ចំណេញ​ឲ្យ​បាន​ច្រើន​ពី​វិនិយោគទុន​ឯកជន​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ដ៏​សំខាន់​នេះ ។ «​សួន​សូ​ឡា​នេះ​នឹង​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ប្រព័ន្ធ​ដែល​ប្រើប្រាស់​ម៉ាស៊ីនភ្លើង ដើម្បី​ផ្តល់​អគ្គិសនី​ទៀងទាត់ និង​ក្នុង​តម្លៃ​សមរម្យ​ដល់ ១៤០០ គ្រួសារ​នៅ​ក្នុង​៧​ភូមិ ។

ការ​សាងសង់​ជិត​បញ្ចប់​ជា​ស្ថាពរ​ដែល​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅ​ខែកក្កដា ឆ្នាំ​២០១៩​ខាង​មុខ ។ គម្រោង​សូ​ឡា​នេះ​នឹង​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ពី​ការ​ផ្តល់​អគ្គិសនី​ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ នៅ​ទី​ជនបទ​ដែល​មិន​មាន​បណ្តាញ​អគ្គិសនី​ជាតិ​» ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា ។ គម្រោង​នេះ​ក៏​នឹង​ដើរតួរ​ជា​ការ​សិក្សា​មួយ ដើម្បី​ផ្តល់​ធាតុ​ចូល​ដ៏​សំខាន់​ដល់​ផែនការមេ​សម្រាប់​ថាមពល​កកើត​ឡើង​វិញ ដែល​កំពុង​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមការងារ​បច្ចេកទេស​ថាមពល​កកើត​ឡើង​វិញ អន្តរ​ស្ថាប័ន ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​រ៉ែ និង​ថាមពល និង​ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​កម្មវិធី 3i ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ