ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋ និងប្រជាការពារពទ្ធ័ចាប់បាន ហើយវាយទ្រមខ្លួន ខណៈចូលទៅបំពុលសត្វឆ្កែម្ចាស់ផ្ទះ ហើយបានកាត់សោផ្ទះបម្រុងលួចយកម៉ូតូ តែត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្តតាមនីតិវិធី ដែលករណីនេះបានកើតឡើង កាលពីវេលម៉ោង២និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ មិថុនានេះ នៅត្រង់ចំណុចក្បែរស្ថានីយថ្លឹងរថយន្តផ្សារជីភូរ ស្ថិតនៅភូមកំពោតជ្រូក សង្កាត់ព្រៃអង្គុយក្រុងបាវិត ។
បើតាមប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបានឲ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់ បានធ្វើសកម្មភាពលួចកាត់សោរផ្ទះ និងបំពុលឆ្កែយកម៉ូតូនៅផ្ទះរបស់គាត់ ខណៈនោះគាត់ជាម្ចាស់ផ្ទះ និងកម្លាំងប្រជាការពារភូមិកំពុងដើរល្បាតប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាត់សោបម្រុងចូលលួចម៉ូតូក៏ព័ទ្ធចាប់បានម្នាក់ប្រគល់អោយសមត្ថកិច្ច រីឯម្នាក់ទៀតអ្នកឌុបម៉ូតូជនមកនោះបានជិះម៉ូតូគេចខ្លួនបាត់ ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា នៅវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពលួចបំពុលឆ្កែ រួចកាត់សោចូលយកម៉ូតូបន្ទប់ក្រោមផ្ទះរបស់ឈ្មោះសៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង ។ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពត្រូវបានម្ចាស់ផ្ទះ និងកម្លាំងប្រជាការពារភូមិតាមទាន់ កំពុងធ្វើសកម្មភាពកាត់សោបានចាប់ជាប់ និងប្រគល់អោយសមត្ថកិច្ចតែម្តង គឺពុំទាន់យកម៉ូតូបានទេ ។ ហើយជនសង្ស័យដែលចាប់បាននោះមានឈ្មោះជុន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែ និងជនសង្ស័យម្នាក់ទៀតឈ្មោះ នី ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរមានទីលំនៅមិនពិតប្រាកដបានជិះម៉ូតូបើកគេចខ្លួនបាត់ភ្លាមៗ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ