ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ក្តុកក្តួល​ក្រៃ​លែង​ពេល​ឃើញ​កូនក្មួយ​២​នាក់​នៅ​មានជីវិត​ពី​គំនរ​បែកបាក់​អគារ

4 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​មាន​អាម្ម​ណ៍​ក្តុកក្តួល​ក្រៃ​លែង​ចំពោះ​ឧ​ប្ប​ទ្ទេវ​ហេតុ​នៃ​ការ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ដែល​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃើញ​មនុស្ស​ពីរ​នាក់​រស់​មានជីវិត​នៅ​កម្លាំង​សង្គ្រោះ​យក​ចេញពី​បំណែក​អគារ​បែកបាក់ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​មាន​អាម្ម​ណ៍​ក្តុកក្តួល​ក្រៃ​លែង​ចំពោះ​ឧ​ប្ប​ទ្ទេវ​ហេតុ​នៃ​ការ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ ដែល​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃើញ​មនុស្ស​ពីរ​នាក់​រស់​មានជីវិត​នៅ​កម្លាំង​សង្គ្រោះ​យក​ចេញពី​បំណែក​អគារ​បែកបាក់ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​ចេញផ្សាយ កាល​យប់​ថ្ងៃ​ទី​២៤ មិថុនា​បាន​ឲ្យ​ដឹង​ថា ការ​បាក់​រំលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​បណ្តាល​ឲ្យ​កម្មករ​ខ្មែរ​របួស គឺ​អ្នក​ស្លាប់មាន​ចំនួន​២៨​នាក់ ហើយ​អ្នក​នៅ​រស់​មានជីវិត គឺ​២៦​នាក់ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​អារម្មណ៍​ចម្លែក​ជាមួយនឹង​ជំនឿ​ថា គឺ​នៅ​មាន​ពលរដ្ឋ​ដែល​មានជីវិត​រស់នៅ​កំពុង​កៀប​នៅ​ក្រោម​អគារ ។ អារម្មណ៍​នេះ​ហើយ​ដែល​បាន​បណ្តាល​ឲ្យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សម្រេចចិត្ត​ចេញដំណើរ​ពី​គេហដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា​នេះ ឆ្ពោះ​មក​កាន់​ទីតាំង​អគារ​៧​ជាន់ ដែល​មាន​ក្រុមការងារ​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដែល​មាន​ខ្លះ​ជីក​គាស់​ថ្ម កាត់​ផ្សារ​ដែក កាត់​ផ្ទាំង​ស៊ីម៉ង់ត៍ និង​ដឹក​ជញ្ជូន​កម្ទេចកម្ទី​ទាំងនោះ​ចេញពី​កន្លែង​សង្ស័យ ដើម្បី​អោយ​ការ​រុករក​កាន់តែ​ងាយស្រួល ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឈរ​មើល​ក្រុមការងារ​សង្គ្រោះ​រុករក​អ្នក​បាត់​ខ្លួន​អស់​មួយសន្ទុះ ដោយ​អារម្មណ៍​រសាប់រសល់​បំផុត ។ ពេល​នោះ ស្រាប់តែ​ក្រុម​អ្នករុករក​បាន​ស្រែ​កថា ឮ​សម្លឹង​មនុស្ស​ស្រែក​សុំ​ទឹក​ផឹក​នៅ​ក្រោម​គំនរ​ផ្ទាំង​ស៊ីម៉ង់​ត៌ ដែល​មាន​បន្ទះ​ស័ង្កសី​គ្រប់​ពីលើ​១​ជាន់​ទៀត ។ ក្រុម​រុករក​បាន​យក​ដែក​ស្បែង គាស់ និង​ប្រើ​ហ្គា​ស់​សម្រុក​កាត់​ទម្លុះ​ផ្ទាំង​ថ្ម និង​ស​ង្ក័​សី ហើយ​ក៏​បានឃើញ​បុរស់​២​នាក់ នៅ​មាន​ដង្ហើម​នៅឡើយ ប៉ុន្តែ​ឃើញ​២​នាក់​ទៀត​បាន​ស្លាប់​នៅ​ជិត​គ្នា ។

ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ក៏​មាន​ដំណឹង​ដ៏​សែន​រំភើប​រីករាយ​បំផុត​ដែរ​សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងមូល​ដែល​កំពុង​រង់ចាំ​មើល​ថា តើ​នៅ​ម៉ោង​នេះ​នៅ​មាន​មនុស្ស​រស់រាន​មានជីវិត​ដែរ​ទេ​ព្រោះ​គ្រប់​គ្នា​អស់សង្ឃឹម​ហើយ​ថា គ្មាន​អ្នក​រស់​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយ​រីករាយ​ឥត​ឧបមារ ហើយ​ក៏​បាន​អញ្ជើញ​រួសរាន់​ដើរទៅ​រង់ចាំ​ទទួល​ជន​រង​គ្រោះ​ដែល​នៅ​មានជីវិត​ទាំង​២​នាក់ នៅ​ឯ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​កំពុង​រង់ចាំ​ដឹក​ពួក​គេ​ទៅ​មន្ទីរពេទ្យ ។

ជីវិត​មនុស្ស​ពិតជា​ថ្លៃ​ណាស់ សម្តេច​តេ​ជោ មាន​អារម្មណ៍​ក្តុកក្តួល​ក្រៃ​លែង​ជាមួយ​កែវភ្នែក​រលីងរលោង​នៅ​ពេល​ដែល​បានឃើញ​ស្ថានភាព​នឹង​មុខ​បែប​នេះ ។ ក្រោយ​ពី​ជន​រង​គ្រោះ​ទាំង​២​បាន​បញ្ជូន​មក​កាន់​រថយន្ត​សង្គ្រោះ​បន្ទាន់ សម្តេច​តេ​ជោ បាន​អញ្ជើញ​ចូល​ទៅ​ជួប​ពួក​គេ​នៅ​ក្នុង​រថយន្ត​ដោយ​បាន​ស្ទាប​ច្របាច់​ដៃ និង​បាន​ជូត​សម្អាតខ្លួន​ជន​រង​គ្រោះ​ដោយ​កន្សែង​ត្រជាក់ ហើយ​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ទាំង​ពីរ​ជាមួយ​ក្តី​ស្រឡាញ់​ប្រកបដោយ​ព្រហ្មវិហារ​ធ​ម៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ