ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឆ្អឹង​មនុស្ស​ក្រោម​តារាង​បាល់​…​សង្ស័យ​​អ្នក​បាត់​ខ្លួន​កាល​១៦​ឆ្នាំ​មុន

4 ឆ្នាំ មុន

​តាម​ប្រភពពី​ Shanghaiist​បានឱ្យ​ដឹង​ថា គ្រោងឆ្អឹង​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រោម​តារាង​បាល់ទាត់​ក្នុង​សាលា​មួយ នា​ខេត្ត Hunan ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​របស់​បុគ្គលិក​ម្នាក់​របស់​សាលា ដែល​បាន​​បាត់​ខ្លួន​គួរ​ឱ្យ​ចម្លែកកាលពី​១៦​ឆ្នាំ​មុន​។ លោក Deng…

​តាម​ប្រភពពី​ Shanghaiist​បានឱ្យ​ដឹង​ថា គ្រោងឆ្អឹង​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រោម​តារាង​បាល់ទាត់​ក្នុង​សាលា​មួយ នា​ខេត្ត Hunan ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​របស់​បុគ្គលិក​ម្នាក់​របស់​សាលា ដែល​បាន​​បាត់​ខ្លួន​គួរ​ឱ្យ​ចម្លែកកាលពី​១៦​ឆ្នាំ​មុន​។

លោក Deng Shiping ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ ​កាលពី​ឆ្នាំ​២០០៣​។ ​កាលនោះ គាត់​គឺជា​កម្មករ​ជួសជុល​ថែទាំ​នៅ​ក្នុង​សាលា​លេខ​មួយ Xinhuang ក្នុង​ក្រុង Huaihai ហើយ​តែងតែ​ធ្វើការ​នៅ​តារាង​បាល់​។

តាម​សម្តី​បងប្រុស​របស់​លោក Deng បានឱ្យ​ដឹង​ថា គាត់​មិន​ពេញចិត្ត​នឹង​គុណភាព​ដែល​សង់​ដោយ​ក្រុម​ហ៊ុន​នោះ​ទេ ហើយ​គាត់​ក៏​បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ​។ ក្រោយមក ស្រាប់តែ​បាត់​ខ្លួន​តែ​ម្តង​។ នៅ​ពេល​នេះ អតីត​នាយក​សាលា និងបុគ្គលិក​១០​នាក់​ទៀត ត្រូវ​បាន​ប៉ូ​លិស​ចា​ប់យក​ទៅ​សួរ​ចម្លើយ ខណៈ​​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ថែម​លើ​ករណី​នេះ​​ ។ (សម្រួល៖ ដោយស្រីណា)

អត្ថបទសរសេរ ដោយ