ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា នៅក្រុង​ហាណូយ​សម្លា.ប់សត្វ​ជ្រូក​អស់​ប៉ុន្មាន​​ទេ?

4 ឆ្នាំ មុន

នៅក្រុង​ហាណូយ​បាន​សម្លាប់​សត្វ​​ជ្រូក​ចំនួន៣៨.៧៥០០​ក្បាល ព្រោះ​វា​កើត​​​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) ​​ស្មើនឹង២០.៧%​នៃ​ហ្វូង​ជ្រូក​សរុប​របស់​ទីក្រុង​។ យោង​ទៅ​តាម​នាយកដ្ឋាន​កសិកម្ម​និង​នាយកដ្ឋាន​ជនបទ​ក្រុងបានឱ្យ​ដឹង​ថា ជំងឺផ្តាសាយ​ជ្រូក​អាហ្វ្រិក បាន​ប៉ះ​ពាល់​ដល់​គ្រួសារ​បសុសត្វ​ចំនួន១៨៣៩​ក្បាល​បន្ថែម​ទៀត​នៅ​ក្នុង​ឃុំ​ចំនួន​បួន ដោយ​បង្ខំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​សម្លាប់សត្វ​ជ្រូក​ចំនួន៣៣៧០០​ក្បាល នៅ​ចន្លោះ​ថ្ងៃ​ទី​១០ ​និង​ទី​១៦…

នៅក្រុង​ហាណូយ​បាន​សម្លាប់​សត្វ​​ជ្រូក​ចំនួន៣៨.៧៥០០​ក្បាល ព្រោះ​វា​កើត​​​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) ​​ស្មើនឹង២០.៧%​នៃ​ហ្វូង​ជ្រូក​សរុប​របស់​ទីក្រុង​។

យោង​ទៅ​តាម​នាយកដ្ឋាន​កសិកម្ម​និង​នាយកដ្ឋាន​ជនបទ​ក្រុងបានឱ្យ​ដឹង​ថា ជំងឺផ្តាសាយ​ជ្រូក​អាហ្វ្រិក បាន​ប៉ះ​ពាល់​ដល់​គ្រួសារ​បសុសត្វ​ចំនួន១៨៣៩​ក្បាល​បន្ថែម​ទៀត​នៅ​ក្នុង​ឃុំ​ចំនួន​បួន ដោយ​បង្ខំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​សម្លាប់សត្វ​ជ្រូក​ចំនួន៣៣៧០០​ក្បាល នៅ​ចន្លោះ​ថ្ងៃ​ទី​១០ ​និង​ទី​១៦ មិថុនា​។

រហូត​មក​ដល់​ពេល​នេះ ជំងឺ​នេះ​ បាន​ប៉ះពាល់​ដល់​គ្រួសារ​ចំនួន២៣១២៥ នៅ​ក្នុង​ទីក្រុង​ដែល​មាន​ចំនួន​២៨.៦% នៃ​អ្នក​ចិញ្ចឹម​ជ្រូក​ទាំងអស់ នៅ​ក្នុងភូមិ​ចំនួន​២១៥០ ក្នុង​ឃុំ​ចំនួន​៤៣៩ សង្កាត់​និង​ទីប្រជុំជន​នៃ​ស្រុក​ចំនួន​២៤​។

ការ​ផ្ទុះ​ឡើង​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ខេត្ត​ចំនួន​៥ នៅ​ទូ​ទាំង​ប្រទេស ដែល​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​
វីរុស​។ តំបន់​ទាំងនោះ ​គឺ Bến Tre, Lâm Đồng, Ninh Thuận, Bà Rịa Vũng Tàu និង Tây Ninh។

យោង​តាម​ក្រសួងកសិកម្ម​ និង​អភិវឌ្ឍន៍ជនបទបានឱ្យ​ដឹង​ថា សត្វ​ជ្រូក​ជាង២.៦​លាន​ក្បាល​ត្រូវ​បាន​គេ​សម្លាប់​ទូ​ទាំង​ប្រទេស ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​មេរោគ​នេះ​។ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែមិថុនា ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​បាន​កើតឡើង​ក្នុង​ខេត្ត​ចំនួន​៥៥ ក្នុង​ចំណោម​ទីក្រុង​និង​ខេត្ត​ចំនួន​៦៣ របស់​ប្រទេស​។

ចំនួន​សត្វ​ជ្រូក​សរុប​នៅ​វៀតណាម​ក្នុង​ខែ​នេះ​បាន​ថយ​ចុះ៥.៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ផលិតកម្ម​សាច់​ជ្រូក​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ មាន​ចំនួន​ប្រហែល ២​លាន​តោន ដែល​ទាប​ជាង ៥%​នៅ​ពាក់កណ្តាល​ឆ្នាំ​មុន​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ