ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះយ៉ាងកក្រើក ក្រោយកិនចំមីនតោន

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មីនតោន​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​ក្រ​ក្រើ​ក​ដី បណ្តាល​ឱ្យ​អា​ប៊ុល​ឈូស​ដី​ដាច់​ច្រវាក់​ម្ខាង ខណៈ​កំពុង​តែ​បើកបរ​ឈួ​ស​ឆាយដី​ចំការ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៩ នៅ​ចំណុច​អូរ​ហា​សិ​ម ស្ថិត​ក្នុងភូមិ​ប្រាសាទក្រហម…

ខេត្តឧត្តរមានជ័យ ៖ មីនតោន​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​យ៉ាង​ក្រ​ក្រើ​ក​ដី បណ្តាល​ឱ្យ​អា​ប៊ុល​ឈូស​ដី​ដាច់​ច្រវាក់​ម្ខាង ខណៈ​កំពុង​តែ​បើកបរ​ឈួ​ស​ឆាយដី​ចំការ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៩ នៅ​ចំណុច​អូរ​ហា​សិ​ម ស្ថិត​ក្នុងភូមិ​ប្រាសាទក្រហម ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គ្រឿងចក្រ​អា​ប៊ុល​ឈូស​ដី​មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ដួង គា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​បើក​អា​ប៊ុល​ឈូស​ឆាយដី​ចំការ​ថ្មី ពុំដែល​បាន​ធ្វើ​ពី​មុន​មក​ទេ ស្រាប់តែ​កិន​ចំ​មីន​តោន បណ្តាល​អោយ​ផ្ទុះ​រង​ការ​ខូចខាត​ដាច់​ច្រវាក់​អា​ប៊ុល​ឈូស​ដី​ផ្នែក​ខាងស្តាំ សំណាងល្អ​អ្នកបើកបរ​ពុំ​មាន​រង​របួស​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ