ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មូលហេតុ​អ្វី ស្ត្រី​ម្នាក់​បញ្ចប់ជីវិតក្រោយបាត់ពីផ្ទះអស់​១យប់​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ ដែល​ប្រមាណ​ជាង​៥០០​ម៉ែត្រ​ពី​ភូមិ គ្មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៤​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមិថុនា នៅ​ភូ​មិច​ង្ហ​ប…

ខេត្តក្រចេះ ៖ តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ ដែល​ប្រមាណ​ជាង​៥០០​ម៉ែត្រ​ពី​ភូមិ គ្មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៤​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមិថុនា នៅ​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។

តាម​ប្រភព​ពី​សាក្សី​ជា​អ្នក​ជិតខាង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថោ​ង ធី ហៅ យាយ ធី អាយុ​៥១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​អត់​មានកូន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្ត្រី​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​ប្រហែល​៥​និង​៣០​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ដែល​នោះ​ខុស​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នកស្រុក​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាត់​ពី​ផ្ទះ​នោះ ធ្វើ​ឱ្យ​បងប្អូន និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ដើរ​ក​ដែរ តែ​រក​មិនឃើញ​ឡើយ ហើយ​ក៏​សម្រាក​រៀងខ្លួន​អស់​ទៅ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​រង​គ្រោះ​តែ​ផឹកស្រា និង​ស្រវឹង​ខួប​ប្រចាំ​ថ្ងៃ តែ​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ ដូច្នោះ​ហើយ​បានជា​បងប្អូន និង​អ្នក​ជិតខាង​មិនសូវ​មានការ​ចាប់អារម្មណ៍​ដើរ​រក​នោះ​ឡើយ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​ជិត​១​រសៀល​ថ្ងៃ​២៣ មិថុនា ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ចងក​នៅ​លើ​ដើម​ស្វាយ ដែល​មាន​ច​ម្លា​យ​ពី​ភូមិ​ប្រមាណ​​ជាង​៥០០ម៉ែត្រ ស្លាប់​បាត់​ទៅ​ហើយ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នេះ​ឡើយ បន្ទាប់​មក​អ្នកស្រុក​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​កាប់​មែក​ស្វាយ​ដើម្បី​ទម្លាក់​សព​ចុះ​ក្រោម និង​ធ្វើការ​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ