លោក ជា ចាន់​តូ ចូលរួម​អបអរ​ខួប​10​ឆ្នាំ ការ​បង្កើត​ធនាគារ​សា​ខម


រា​ជ​ធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២២ ខែមិថុនា លោក ជា ចាន់​តូ ទេសាភិបាល​ធន​គារ​ជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការ​បង្កើត​ធនាគារ​សា​ខម (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​កូ​នី​តា ។

ធនាគារ​សា​ខម​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ជា​ធនាគារ​ពាណិជ្ជ​វៀតណាម​មួយ ដែល​បាន​បង្កើត​ឡើង ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​ចំណោម​ធនា គារ​វៀតណាម​ចំនួន​៥ ។ ធនាគារ​នេះ បាន​បង្កើន ដើមទុន​ជា​បន្ត​បន្ទាប់​ដើម្បី​ឆ្លើយ​តប​តាម​សំណូម ពរ​ថ្មី​ៗ​របស់​អតិថិជន បំពេញ​តាម​បទ​ប្បញ្ញត្តិ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន​រហូត​ដល់​ចំនួន​៩ ស្រប​តាម​ការ វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​នៃ​ប្រព័ន្ធ​ធនាគារ ។

ការណ៍​នេះ​អាច​និយាយ​បាន​ថា វត្តមាន​នៃធនាគារ​សា​ខម​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី បាន​បង្ហាញ​ពី​ទំនុកចិត្ត​​របស់​​វិនិយោគិន​វៀតណាម​មក​លើ​ប្រ ទេស​កម្ពុជា និង​បាន​បង្ហាញ​ពី​ចំណងទាក់ទង​ពា​ណិ​ជ្ជ​កម្ម មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ កាន់​តែ​ជិត​ស្និទ្ធ​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណា​ម និង​ព្រះរាជាណាចក្រ​កម្ពុជា ។

នា​ឱកាស​នោះ លោក​ទេសាភិបាល ជា ចាន់តូ បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០១៩ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​វាយតម្លៃ​ថា​នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ប្រមាណ​៧% ដែល​គាំទ្រ​ជា​ចម្បង​ដោយ​ការ​បន្ត​ហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស កំណើន​ខ្ពស់​នៃ​ការ​នាំ​ចេញ គួប​ផ្សំ​នឹង​ភាពរឹងមាំ​នៃ​តម្រូវ​ការ​ក្នុងស្រុក ។ កំណើន​ខ្ពស់​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ បាន​លើក​ស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​ល្បឿន​យ៉ាងតិច​១%​ក្នុង​មួយ​ឆ្នាំ ។ ចំណែកឯ​អត្រា​អតិផរណា បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ស្រប​ពេល​ដែល​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរ​ភាពល្អ ។

លោក ជា ចាន់​តូ បន្ត​ទៀត​ថា ស្ថិរ​ភាពល្អ​ប្រ​សើរ​នៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏​បាន​បង្ក​ភាព​អំណោយ​ផល​ដល់​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​វិស័យ​ធនាគារ​ផង​ដែរ ។ ជាក់ស្តែង វិស័យ​ធនាគារ​នៅ​កម្ពុជា​ក៏​កំពុង​បន្ត​រីក​ចម្រើន​ទាំង​ទំហំ និង​វិសាលភាព ប្រកបដោយ​សុវត្ថិភាព និង​បរិ​យា​ប័ន្ន ដែល​នាំ​ឱ្យ​​ទ្រព្យ​សកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ដល់​១៧៣%​នៃ​ផលិតផល​ក្នុងស្រុក សរុប រីឯ​ប្រាក់​បញ្ញើ​អតិថិជន​និង​ឥណទាន​ចំពោះ​វិស័យ​ឯកជន​បាន​កើន​ដល់​១០២%​និង​៩២%​រៀង​គ្នា ។

ទន្ទឹម​នេះ បណ្តាញ​ប្រតិបត្តិការ​របស់​ធនា គារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​រីក​ដុះដាល​ទូ​ទាំង​​រាជធានី​-​ខេត្ត ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​ៗ​ត្រូវ​បាន​បង្កើត ស្រប​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ហិ​រញ្ញ​វត្ថុ​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​សកម្ម ដែល​ជា​លទ្ធ​ផល​បាន​ពង្រីក​លទ្ធភាព​ប្រើប្រាស់​និង​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន ជា​ពិសេស​ប្រជាជន​រស់នៅ​តាម​ទី​ជនបទ ។

ក្នុង​នោះ ប្រព័ន្ធ​ទូទាត់​ត្រូវ​បាន​អភិវឌ្ឍ​ជា​លំដាប់​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សមាហរណកម្ម​អាស៊ាន ហើយ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​បាន​បន្ត​កើន​ឡើងជា​លំដាប់ ដោយ​​ប​ច្ចុ​ប្បន្ន​ប្រជាជន​ពេញវ័យ​ប្រមាណ​៦៨%​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្​ផ្លូវការ ៕ ដោយ​សហការ (​កែសម្រួល​ដោយ​៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ