ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់​អង្អែល​ក្បាល​ខ្លា បា.ញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិ​កខ្ទេចហ្មត់ដល់ដី

4 ឆ្នាំ មុន

ប្រទេស​អុី ៖ អុីរ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២០ មិថុនា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ធ្វើ​ចារកម្ម​១​គ្រឿង​របស់​អា​មេ​រិ​ក ដែល​ហោះ​រំលោភ​បំពាន​ដែនអាកាស​ខ្លួន ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ផ្ទុះ​ជម្លោះ​ដោយ​ចំហ​មួយ រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់…

ប្រទេស​អុី ៖ អុីរ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២០ មិថុនា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ធ្វើ​ចារកម្ម​១​គ្រឿង​របស់​អា​មេ​រិ​ក ដែល​ហោះ​រំលោភ​បំពាន​ដែនអាកាស​ខ្លួន ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ផ្ទុះ​ជម្លោះ​ដោយ​ចំហ​មួយ រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់ ​។

យន្តហោះ​ម៉ូ​ដែល ​GLOBAL HAWK ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ NORTHROP GRUMMAN ត្រូវ​បាញ់​ធ្លាក់​នា​វេលា​ព្រឹក ពីលើខេត្ត​ជាប់មាត់​សមុទ្រ​ HORMOZGAN ភាគ​ខាងត្បូងអុីរ៉​ង់ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយរបស់​កង​ឆ្មាំ​បដិវត្តន៍​ អុីរ៉​ង់ ។

តាម​សេចក្ដី​ប្រកាស​នោះ​ថា យន្តហោះ​នេះ​ត្រូវ​បាញ់​ធ្លាក់ ដោយ​មី​ស៊ីល១​គ្រាប់ របស់​កងកម្លាំង​អាកាស នៃ​កង​ឆ្មាំ​បដិវត្តន៍ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ទល់មុខ​ភ្នំ​ម៉ូ​បា​រ៉ា​ក់ ពេលហោះ​រំលោភ​បំពាន​ដែនអាកាសអុីរ៉​ង់ ។

កងទ័ព​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៩ ​មិថុនា បាន​បង្កើន​ការ​ចោទប្រកាន់​ប្រឆាំងអុីរ៉​ង់ថា ជា​អ្នក​ទទួលខុស​ត្រូវ​លើ​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿងកាលពី​ថ្ងៃ​ទី​១៣​ មិថុនា ​ក្នុង​សមុទ្រ​អូ​ម៉​ង់ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ