ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំបាយដាក់ចោល រួច​ម្ចាស់ចេញទៅផ្សារ ផ្អើល​នាំគ្នាជួយ​ពន្លត់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស័ង្កសី​មានទំហំ​៦ម៉ែត្រគុណ​៩ម៉ែត្រ​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​អស់​មួយ​កំណាត់​ខាងក្រោយ ខណៈ​ម្ចាស់​ដាំបាយ​ដាក់​ចោល ហើយ​ចេញ​ទៅ​ផ្សារ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​បី…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស័ង្កសី​មានទំហំ​៦ម៉ែត្រគុណ​៩ម៉ែត្រ​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​អស់​មួយ​កំណាត់​ខាងក្រោយ ខណៈ​ម្ចាស់​ដាំបាយ​ដាក់​ចោល ហើយ​ចេញ​ទៅ​ផ្សារ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ជួន វិបុល អាយុ​៥០​ឆ្នាំ ត្រូវជា​ប្តី និង​ប្រពន្ធ​ឈ្មោះ គឹ​ម ហេង អាយុ​៤៩​ឆ្នាំ ជា​អាជីវករ​លក់​មាន់នៅ​ផ្សា​រលើ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​បាន​ដាំបាយ​ដាក់​ចោល​ហើយ​ក៏​ទៅ​ផ្សារ ក្រោយមក​ក៏​មាន​អគ្គី​ភ័យ​ឆាបឆេះ ហើយ​កម្មករ​ដែល​កំពុង​ធ្វើ​ផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ជួយ​ជះ​ទឹក​ពន្លត់ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​អន្តរាគមន៍​ចំនួន​៤​គ្រឿង​មក​ដល់​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​បាញ់​ទឹក​ពន្លត់​អស់​មួយ​គ្រឿង​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ខាងលើ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ផ្ទះ​មួយ​កំណាត់​ខាងក្រោយ និង​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន តែ​មិន​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ