ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អេស​ស៊ី​ច​ន​សាន់​បើក​យុទ្ធនាការ​ប្រឆាំង​ជំងឺគ្រុនឈាម ៦​ខែ​ដើមឆ្នាំ​២០១០​មាន​គ្រុនឈាម​១,១១១​ករណី​និង​មាន​មនុស្ស​ស្លា.ប់​៧​នាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​ដើរ​ដង្ហែក្បួន​ប្រឆាំង​ជំងឺគ្រុនឈាម​ប្រចាំឆ្នាំ​បាន​ចាប់ផ្ដើម ​ហើយ​ក្រោម​ប្រធានបទ “​កំចាត់​ជំងឺ​គ្រុនឈាម ដើម្បី​ការពារ​អ្នក និង​គ្រួសារ​អ្នក​”​។ ការ​ដង្ហែ​ក្បួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ មិថុនា ក្នុង​រាជធានី​ភ្នំពេញ ។ អ្នកស្រី​ម៉ូ​ល្លី​កា អិត​ធិ​សា​គុល​ឆៃ តំណាងក្រុមហ៊ុន​អេស​ស៊ី​ ច​ន​សាន់​បានឱ្យ​ដឹង​ថា​នេះ គឺជា​ឆ្នាំ​ទី​៦ ដែល​ក្រុមហ៊ុន​អេស​ស៊ី ច​ន​សាន់ បង្កើត​យុទ្ធនាការ​ដោយ​ប្រើ​រ៉េ​ដ និង​អ​ហ្វ ដែល​ជា​ផលិតផល​កំចាត់

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​ដើរ​ដង្ហែក្បួន​ប្រឆាំង​ជំងឺគ្រុនឈាម​ប្រចាំឆ្នាំ​បាន​ចាប់ផ្ដើម​ហើយ​ក្រោម​ប្រធានបទ “​កំចាត់​ជំងឺ​គ្រុនឈាម ដើម្បី​ការពារ​អ្នក និង​គ្រួសារ​អ្នក​”​។ ការ​ដង្ហែ​ក្បួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ មិថុនា ក្នុង​រាជធានី​ភ្នំពេញ ។ អ្នកស្រី​ម៉ូ​ល្លី​កា អិត​ធិ​សា​គុល​ឆៃ តំណាងក្រុមហ៊ុន​អេស​ស៊ី​ ច​ន​សាន់​បានឱ្យ​ដឹង​ថា​នេះ គឺជា​ឆ្នាំ​ទី​៦ ដែល​ក្រុមហ៊ុន​អេស​ស៊ី ច​ន​សាន់ បង្កើត​យុទ្ធនាការ​ដោយ​ប្រើ​រ៉េ​ដ និង​អ​ហ្វ ដែល​ជា​ផលិតផល​កំចាត់​ជំងឺគ្រុនឈាម​ដើម្បី រួមចំណែក​យកចិត្ដទុកដាក់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម​នៅ​ក្នុង​ប្រទេសកម្ពុជា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​សហការ​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ដ ពី​ម​ជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​របស់​ក្រសួងសុខាភិបាល រួម​ទាំង​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធនានា ។

ករណី​ជំងឺគ្រុនឈាម​ថ្មី​ៗ​ក្នុង​ប្រទេសកម្ពុជា ក្នុង​រយៈពេល​ចាប់ពី​ខែមករា ដល់​ខែ មិថុនា ឆ្នាំ​២០១០​នេះ មាន​ជំងឺគ្រុនឈាម ១.១១១​ករណី​បាន​កើតឡើង ហើយ​មានមនុស្ស​ប្រហែល​៧​នាក់​បាន​ស្លាប់​ដោយសារជំងឺ​នេះ ។ ក្នុង​អំឡុង​សបា្ដហ៍​ទី​២១ ក្នុង​ឆ្នាំនេះ ស្ថានភាព​ជំងឺគ្រុនឈាម​ហាក់ដូចជា​មានការ​កើនឡើង​បន្ដិច នៅ​ក្នុង​ខេត្ដកំពង់ចាម កំពង់ធំ សៀមរាប និង​រាជធានី​ភ្នំពេញ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ករណី​ស្លាប់មាន ការ​ធ្លាក់​ចុះបើ​យើង​ប្រៀបធៀប​ទៅ​នឹង អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​មិ​ញ ដោយសារ​ការ​អប់រំ​ដែល​ក្រសួងសុខាភិបាល​បាន​ធ្វើ ក្នុង​រយៈពេល​កន្លង​មក ។ ក្រុមហ៊ុន​អេស​ស៊ី ច​ន​សាន់ មាន​កិត្ដិយស​ខ្លាំង​ណាស់​ដែល​បាន រួមចំណែក​ក្នុង​ជោគជ័យ​នេះ ហើយ​សូម​ធានាអះអាង​ថា នឹង​បន្ដ​ចូលរួម​ក្ន​ង​យុទ្ធនាការ​ដ៏សំខាន់​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម ។

សកម្មភាព​សំរាប់​យុទ្ធនាការ​នេះប្រារឰ ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១០ ដូច​ជា​ការ​ដើរ​ដង្ហែ​ក្បួន យុទ្ធនាការ ដែល​មានការ​ចូលរួម​ពី​សិ​ស្សា​នុសិស្ស លោកគ្រូ​អ្នកគ្រូ និង​មន្ដ្រី​មក​ពី​ម​ជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ ដោយ​ចេញដំណើរ​ពីមុខ​វត្ដ​ឧណ្ណាឡោម តាមបណ្ដោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ តំរង់​ឆ្ពោះទៅ​រង្វង់មូល​សម្ដេចព្រះសង្ឃរាជ ជួនណាត រួច​បត់ ទៅ​សួនច្បារ​មុខ​វត្ដ​បទុម​វ​តី ។ ហើយ​នៅ​ថ្ងៃនេះ សិក្ខាសាលា​នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ​២០១០ ដោយ​ក្រុមការងារ របស់​ក្រុមហ៊ុន​អេស​ស៊ី ច​ន​សាន់ ហើយ​មាន ការ​ចូលរួម​គាំទ្រ​ពី​តំណាង​មក​ពី​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ និង​នាយកដ្ឋា​ន​សុខភាព​រាជធានី​ភ្នំពេញ​ផង​ដែរ ។

សិក្ខាសាលា​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​រាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដ​បាត់ដំបង ខេត្ដពោធិ៍សាត់ ខេត្ដកំពង់ឆ្នាំង និង ខេត្ដកណ្ដាល ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន​៤.០០០​គ្រួសារ ។ ក្រុមការងារ នឹង​លើកយក​ប្រធានបទ “​កំចាត់​ជំងឺ​គ្រុនឈាម​ដើម្បី​ការពារ​អ្នក និង​គ្រួសារ​អ្នក​” មកបង្ហាញ​ក្នុង​សិក្ខាសាលា​នេះ ដែល​នឹង​ផ្ដល់​ការយកចិត្ដទុកដាក់ និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន អំពី​ការ​ការពារ​ឱ្យ​ជៀស​ផុត​ពី ជំងឺគ្រុនឈាម ។ ក្រុមការងារ​នឹង​ចែក​ជូនធូបមូស​រ៉េ​ដ​ឡា​វ៉ែន​ឌ័​រ​មួយ​ប្រអប់​ដល់​គ្រួសារ​នីមួយ​ៗ​ដែល​បាន​មក​ចូលរួម​ក្នុង​សិក្ខាសាលានេះ ។ចក្ខុវិស័យ​មួយ​របស់​យើង គឺ​ត្រូវ​តែ​ធ្វើ​ឱ្យគ្រួសារ​នីមួយ​ៗ​រស់នៅ​ដោយ​មាន​អនាម័យ សុវត្ថិភាព និង​សុខភាព​ល្អ ហើយ​យើង​មានកិត្ដិយស​ខ្លាំង​ណាស់​ដែល​មានឱកាស​ធ្វើការងារ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង ជំងឺគ្រុនចាញ់​របស់​ក្រសួងសុខាភិបាល រួម​ជាមួយ​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បីសំរេច​កិច្ចការ​ទាំងអស់​នេះ​បាន​ប្រកបដោយជោគជ័យ ៕