សូម​មើលឃើញ​ផ្នែក​ល្អ​របស់​គេ​ខ្លះ​ផង


ក្នុង​លោក​នេះ​រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​សោះឡើយ នេះ​ជា​រឿង​ពិត​របស់​បុថុជ្ជន ។

មាន​ចំណុច​ខ្លះ​យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​គេ​ថា​ល្អ ក៏​ធ្វើ​ឲ្យ​យើង​ខឹង​ក្រោធ​ភ្លាម​ព្រោះ​គិត​ថា អ្នក​នោះ​ហ៊ាន​ប្រទូស្ត ហ៊ាន​ជម្នះ​នឹង​ខ្លួន ។

កាលបើ​បុគ្គល​ណាមួយ​ធ្វើ​ទ​ង្វើ​មិន​ត្រូវចិត្ត​យើង នឹង​ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង​ភ្លាម ដូច្នេះ​ដើម្បី​រំសាយចិត្ត​ខឹង​គឺ​យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​របស់​គេ តែ​គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្ដី​ល្អ​របស់​គេ​វិញ ព្រោះ​មនុស្ស​យើង​មិនមែន​ប្រព្រឹត្ត​តែ​អំពើអាក្រក់​ទាំងអស់​ទេ អំពើ​សុចរិត​ក៏​គេ​ធ្វើ​ខ្លះ​ដែរ បុថុជ្ជន​គឺ​វា​តែ​យ៉ាង​ហ្នឹងឯង គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ទេ​ ។

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ