ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ពង​ទា​សាប​មក​ចៀន​ធ្វើ​ម្ហូប​ញ៉ាំ ពុល​អស់​មួយ​គ្រួសារ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​សមាជិក​៨​នាក់​បាន​ទិញ​ពង​ទាសា​បយក​មក​ធ្វើ​ម្ហូប​ហូប​បាយ​ពេល​ព្រឹក ស្រាប់តែ​មាន​អ​កា​រៈ​ចុកពោះ និង​ក្អួតចង្អោ ដោយ​សង្ស័យ​ពុល​ពង​ទា ព្រោះ​កើតឡើង​ក្រោយ​ពេល​ដែល​យក​ទៅ​ចៀន​ធ្វើ​ម្ហូប​ហូប បណ្តាល​ឲ្យ​រត់​ចូល​ពេទ្យ​សឹង​មិន​ទាន់​ទាំង​ព្រឹក​។ ករណី​ពុល​ចំណីអាហារ ដោយ​សង្ស័យ​ថា…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​សមាជិក​៨​នាក់​បាន​ទិញ​ពង​ទាសា​បយក​មក​ធ្វើ​ម្ហូប​ហូប​បាយ​ពេល​ព្រឹក ស្រាប់តែ​មាន​អ​កា​រៈ​ចុកពោះ និង​ក្អួតចង្អោ ដោយ​សង្ស័យ​ពុល​ពង​ទា ព្រោះ​កើតឡើង​ក្រោយ​ពេល​ដែល​យក​ទៅ​ចៀន​ធ្វើ​ម្ហូប​ហូប បណ្តាល​ឲ្យ​រត់​ចូល​ពេទ្យ​សឹង​មិន​ទាន់​ទាំង​ព្រឹក​។

ករណី​ពុល​ចំណីអាហារ ដោយ​សង្ស័យ​ថា បណ្តាល​មក​ពី​ហូប​ពង​ទា​នោះ បាន​កើតឡើង​កាលពី​ព្រឹក​ម៉ោង​៨ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទឹក ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

បើ​តាម​នគរបាល​ស្រុក​ត្រាំកក់​បានឱ្យ​ដឹង​ថា គ្រួសារ​ដែល​មាន​សមាជិក​ចំនួន​៨​នាក់​ខាងលើ ១-​ឈ្មោះ ប៊ិ​ន ស្រី​អូន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ ផា​ន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៣-​ឈ្មោះ ប៊ិ​ន សុ​ជា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ៤-​ឈ្មោះ ពេជ្រ យ៉ា ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ៥-​ឈ្មោះ លឹ​ម ចាន់​ថា​វី ភេទ​ស្រី អាយុ​១០​ឆ្នាំ ៦-​ឈ្មោះ លឹ​ម ចាន់​រស្មី ភេទ​ស្រី អាយុ​៨​ឆ្នាំ ៧-​ឈ្មោះ រិ​ន មក​រា ភេទ​ប្រុស អាយុ​៣​ឆ្នាំ និង​៨-​ឈ្មោះ ហ៊​ន ចិន្ដា ភេទ​ស្រី អាយុ​៣​ឆ្នាំ​។

បើ​តាម​ការ​បញ្ជាក់​ពី​ជន​រង​គ្រោះ​ប្រាប់​ថា ពង​ទា​ដែល​ពួក​គាត់​ហូប​នេះ បាន​ទិញ​កាលពី​ថ្ងៃអាទិត្យ ទី​១៦ មិថុនា ចំនួន​៧​គ្រាប់​ពី​ផ្សា​អង្គរកា រួច​យក​ទៅ​ចៀន​ហូប​អស់​ចំនួន​៤​គ្រាប់​ភ្លាម​ៗ​តែ​ពេល​នោះ​មិន​បាន​កើត​អ្វី​នោះ​ទេ ។

ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា​នេះ បាន​ចៀន​ពង​ទា​ហូប​ចំនួន​៣​គ្រាប់​បង្ហើយ ស្រាប់តែ​មាន​សភា​ពន់​ដៃ​ទន់​ជើង ល្ហិតល្ហៃ អស់កម្លាំង និង​ក្អួត​តែ​ម្តង ។ ជន​រង​គ្រោះ​បន្ថែម​ថា ពង​ទា​ដែល​ចៀន​នោះ គឺ​ដាក់​គ្រឿងផ្សំ​មាន​ប៊ី​ចេ​ង អំបិល ធម្មតា​ពុំ​បាន​ដាក់​ម្រេច​ទេ ហើយ​ក៏​ពុំ​បាន​ហូប​អ្វី​ក្រៅពី​ពង​ទា​ដែរ​។

ខណៈ​ពេល​នោះ​អ្នកជំងឺ​ទាំង​៨​នាក់​ពុល​ចំណី​ខាងលើ ដែល​សង្ស័យ​បណ្តាល​មក​ពី​ពង​ទា​នេះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរកា​ដើម្បី​ជួយ​សង្គ្រោះ ចំណែក​អ្នក​ធូរស្រាល​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ