ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឮកូន​ប្រាប់​ថា «​ម៉ាក់​កំពុង​…​» ប្តី​ទប់​កំហឹង​លែង​បាន​ទៅ​វាយ​ដល់​កន្លែង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ខំធ្វើការ​គ្មាន​ថ្ងៃ​សម្រាក​ដើម្បី​រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ ដោយ​​ឲ្យ​ប្រពន្ធ​នៅ​តែ​ផ្ទះ​មើលថែ​កូន តែ​បែរជា​មិន​នៅផ្ទះ​គិតតែ​ដើរ​ផឹកស៊ី លុះ​ពេល​ប្តី​មក​ដល់​ផ្ទះ​មិនឃើញ ក៏​សួរ​រក ហើយ​កូនប្រុស​បាន​ប្រាប់​ថា «​ម៉ាក់​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង​» ឮ​បែប​នេះ​ធ្វើ​ឲ្យ​ប្តី​ទប់​កំហឹង​លែង​បាន​ក៏​ទៅ​វាយ​ដល់​កន្លែង​ផឹកស៊ី…

រាជធានី​ភ្នំពេញ ៖ ប្តី​ខំធ្វើការ​គ្មាន​ថ្ងៃ​សម្រាក​ដើម្បី​រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ ដោយ​​ឲ្យ​ប្រពន្ធ​នៅ​តែ​ផ្ទះ​មើលថែ​កូន តែ​បែរជា​មិន​នៅផ្ទះ​គិតតែ​ដើរ​ផឹកស៊ី លុះ​ពេល​ប្តី​មក​ដល់​ផ្ទះ​មិនឃើញ ក៏​សួរ​រក ហើយ​កូនប្រុស​បាន​ប្រាប់​ថា «​ម៉ាក់​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង​» ឮ​បែប​នេះ​ធ្វើ​ឲ្យ​ប្តី​ទប់​កំហឹង​លែង​បាន​ក៏​ទៅ​វាយ​ដល់​កន្លែង​ផឹកស៊ី បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ហាង​យីហោ ជំនោរ​លី​លី ជិត​ស្ថានីយ​បូ​ប​ទឹក​ស្អុយ​បឹង​ត្របែក តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

ប្តី​ប្រពន្ធ​និង​កូនប្រុស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​អង្គុយ​ផឹកស៊ី​នៅ​ហាង​ខាងលើ ដោយ​មាន​មនុស្ស​២​នាក់ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​ប្តី​មក​ដល់​អូស​ប្រពន្ធ​ចេញ​មក​ក្រៅ​ហាង និង​វាយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ចេញពីផ្ទះ​ទៅ​ធ្វើ​ការងារ​បាត់ ដោយ​អោយ​ប្រពន្ធ​នៅផ្ទះ​មើលថែ​កូនប្រុស​ម្នាក់ លុះ​ពេល​គាត់​ចេញពី​ធ្វើការ​មក​ដល់​ផ្ទះ​វិញ បែរជា​មិនឃើញ​ប្រពន្ធ ពេល​គាត់​សួរ កូនប្រុស​ប្រាប់​ថា «​ម៉ាក់​ទៅ​ផឹក​នៅ​ក្នុង​ហាង​យីហោ​ជំនោរ​លី​លី​» ​គ្រាន់តែ​​​ឮ​បែប​នេះ ធ្វើ​ឱ្យ​គាត់​ទប់​កំហឹង​លែង​បាន​ក៏​តាម​រក​ដល់​ហាង​ផឹកស៊ី និង​អូស​ដៃ​ប្រពន្ធ​ចេញ​មក​ក្រៅ​ហើយ​វាយ​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​ធ្វើការ​សម្រប​ស្រួល​ដោយ​ឱ្យ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ដោះស្រាយ​គ្នា​តាម​សន្តិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ