ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ចិន​នៅ​កម្ពុជា​ចោទ​អា​មេ​រិ​ក​ជា​អ្នក​បង្កជម្លោះ​រឿង​ពាណិជ្ជកម្ម ខណៈ​សេដ្ឋវិទូ​យល់​ថា​ប្រទេស​តូច​ៗ​នឹង​រង​ផល​ប៉ះពាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​យក្ស​អា​មេ​រិ​កបាន​អូស​បន្លាយ​ជិត​១​ឆ្នាំ​ហើយ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ខាំធ្មេញ​ដាក់​គ្នា​រឿង​ពាណិជ្ជកម្ម​នោះ ក្នុង​នោះ​ដែរ​វិនិយោគិន​ធំ​ៗ​មួយ​ចំនួន​បាន​សម្រេច​ចាក​ចេញពី​ប្រទេស​ចិន ដែល​ជា​អ្នកផលិត​ដ៏​ធំ​សម្រាប់​នាំ​ចេញ​ទៅ​អា​មេ​រិ​ក ដើម្បី​រក​ទី​ប្រទេស​ទី​៣ ដើម្បី​ផលិត​និង​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ។…

​រាជធានី​ភ្នំពេញ ៖ ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​យក្ស​អា​មេ​រិ​កបាន​អូស​បន្លាយ​ជិត​១​ឆ្នាំ​ហើយ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ខាំធ្មេញ​ដាក់​គ្នា​រឿង​ពាណិជ្ជកម្ម​នោះ ក្នុង​នោះ​ដែរ​វិនិយោគិន​ធំ​ៗ​មួយ​ចំនួន​បាន​សម្រេច​ចាក​ចេញពី​ប្រទេស​ចិន ដែល​ជា​អ្នកផលិត​ដ៏​ធំ​សម្រាប់​នាំ​ចេញ​ទៅ​អា​មេ​រិ​ក ដើម្បី​រក​ទី​ប្រទេស​ទី​៣ ដើម្បី​ផលិត​និង​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ។ យ៉ាងណាមិញ ចិន​បាន​ប្រតិកម្ម​ម្ដង​ៗ​ជា​ពីរ​ដង​ហើយ ពាក់ព័ន្ធ​នឹង​ជម្លោះ​ពាណិជ្ជកម្ម​នេះ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ ២០១៩​នេះ ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​ម្ដងទៀត ពាក់ព័ន្ធ​នឹង​ជំ​លោះ​នេះ ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចោទ​អា​មេ​រិ​កថា​ជា​អ្នក​បង្កជម្លោះ​រឿង​ពាណិជ្ជកម្ម​។

ជាមួយ​គ្នា​នេះ​ផង​ដែរ បើ​តាម​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​កម្ពុជា លោក លី សូ​ដេ​ត បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​ពីរ វា​មិន​បាន​ផ្ដល់​ផលប្រយោជន៍​យូរអង្វែង​ដល់​ប្រទេស​តូច​ៗ​នោះ​ទេ ជាក់ស្ដែង​ពេល​នេះ ប្រទេស​វៀតណាម កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​មែន​ពី​ជម្លោះ​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យារវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ ក៏​ប៉ុន្តែ​បើសិនជា​ជម្លោះ​នេះ កាន់តែ​យូរ​និង​ធំ​ទៅ​ៗ​នោះ ប្រទេស​តូច​ៗ​ក៏​រង​ផល​ប៉ះពាល់​ដែរ ។

​ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​រវាង​ចិន​-​អា​មេ​រិ​ក​កាន់តែ​ក្តៅ​គគុក បង្ក​បញ្ហា​ដល់​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​នៃ​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ គេ​ឃើញ​នៅ​ក្នុង​សេចក្ដី​ស្រាយ​បំភ្លឺ របស់​ស្ថានទូត​ចិន​ប្រចាំ​រាជធានី​ភ្នំពេញ ភាគី​ចិន​បាន​ចោទ​អា​មេ​រិ​ក​ចំ​ៗ​ថា ជា​អ្នក​បង្កជម្លោះ និង​ជាដើម​ចម​នៃ​ជំ​លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក ។ ក្នុង​សេចក្តី​នោះ​ថា ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០១៨ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្កជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ជា​លក្ខណៈ​ឯកត្តោភាគី ហើយ​ប្រទេស​ចិន​មិន​មាន​វិធី​ផ្សេង ក្រៅពី​ចាត់​ឱ្យ​មាន​វិធានការ​ឆ្លើយ​តប​ទៅ​វិញ ដើម្បី​ការពារ​កិត្តិយស​ជាតិ និង​អត្ថប្រយោជន៍​ជូន​ប្រជាជន​ខ្លួន​ឡើយ ។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ក្លាយជា​បុគ្គល បង្ក​ភាព​ស្មុគស្មាញ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​របៀបរៀបរយ​ពាណិជ្ជកម្ម​អន្តរជាតិ ។ លោក Wang Wentian បាន​បញ្ជាក់​ថា «​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច គឺជា​លំនាំ​សម័យកាល​មួយ​ដែល​មិន​អាច​រារាំង​បាន អភិរក្សនិយម​គឺជា​សត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ ។ ការ​ដែល​អា​មេ​រិ​ក​ជ្រើសរើស​សកម្មភាព​បំពាន​ដោយ​អំណាច​លើ​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ ប្រទេស​នានា​រួម​ទាំង​ប្រទេស​ចិន​នោះ មិន​ត្រឹមតែ​គំរាមកំហែង​ដល់​គុណប្រយោជន៍​ចិន និង​អា​មេ​រិ​ក​ផ្ទាល់​ទេ ថែម​ទាំង​បង្ក​ជា​ការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ កំណើនសេដ្ឋកិច្ច​ពិភពលោក និង​របៀបរៀបរយ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៀត​ផង » ។
​\

លោក​បាន​បន្ត​ថា មាន​ចំនុច​បី​ដែល​អា​មេ​រិ​ក​កំពុង​បំផ្លាញ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​របៀបរៀបរយ​ពាណិជ្ជកម្ម​អន្តរជាតិ​នោះ​គឺ ទី​១)- គឺជា​ការ​ប៉ះពាល់​ដល់​តួនាទី​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ។ ទី​២)- គឺជា​ការ​ប៉ះពាល់​ដល់​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ដោយសារ​តែ​ការ​ដំឡើង​ពន្ធគយ​ថ្មី បាន​រុញច្រាន​ឱ្យ​ប្រទេស​ពាក់ព័ន្ធ មិន​មាន​វិធី​ផ្សេង​ក្រៅពី​ចាត់វិធានការ​ទប់ទល់​បក​វិញ ដែល​អាច​រាំងស្ទះ​ដល់​ដំណើរការ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក បង្ក​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ដើរ​ថយក្រោយ ។ ទី​៣)- គឺជា​ការ​ប៉ះពាល់​ដល់​លំនឹង​នៃ​ខ្សែ​សង្វា​ក់​ឧស្សាហកម្ម និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក ព្រោះ​ចិន​និង​អា​មេ​រិ​ក​គឺជា​តំណរ​ភ្ជាប់​សំខាន់​នៃ​ខ្សែ​សង្វា​ក់​ឧស្សាហកម្ម និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក ។

លោក​និយាយ​ថា​៖«​ផលិតផល​សម្រេច​ដែល​នាំ​ចេញពី​ចិន ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​រួម​មាន​ផលិតផល​ពាក់កណ្ដាល​សម្រេច និង​គ្រឿងបន្លាស់ គឺ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ទៃ​ជា​ច្រើន​ទៀត ហើយ​វា​នឹង​ប៉ះពាល់​ដល់​ប្រទេស​ទាំងនោះ បើសិន​អា​មេ​រិ​ក​ដំឡើង​ពន្ធ​កាន់តែ​ខ្ពស់​នោះ »​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ឡើយ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នឹង​ចូល​មក​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​នេះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ