ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រូងភ្នំ​​ជាប់​ក្រុម​ជ្រូកព្រៃល្បី​ពេញ​ពិភព​លោក ក្លាយជា​ទីតាំង​ទេស​ចរណ៍ដ៏​​ពេញ​និយម

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តំបន់​រូងភ្នំ​ដែល​ពួក​កុមារ​បាល់ទាត់​ក្រុម​ជ្រូកព្រៃ និង​គ្រូបង្វឹក​ពួក​គេ​ជាប់​ក្នុង​នោះ​កាលពី​១​ឆ្នាំ​មុន ហើយ​មាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​យ៉ាង​ខ្ទ័រ​ខ្ទារ​ពេញ​ពិភពលោក ពេល​នេះ​បាន​ក្លាយទៅជា​ទីតាំង​ទេសចរណ៍​ពេញ​និយម​មួយ​នៅ​ថៃ​។ នៅ​ច្រកចូល​រូងភ្នំ​នោះ​គេ​បាន​កសាង​រូបចម្លាក់​មួយ របស់​លោក​SAMAN GUNAN​ជា​អ្នក​មុជទឹក​ថៃ ដែល​បាន​បូជាជីវិត​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ក្មេ្ម​ង​ជំទង់​ទាំង​១២​នាក់​និង​គ្រូបង្ហាត់​បាល់ទាត់​ចេញពី​រូងភ្នំ​ត្រូវ​ទឹក​ជន់​លិច…

ប្រទេស​ថៃ ៖ តំបន់​រូងភ្នំ​ដែល​ពួក​កុមារ​បាល់ទាត់​ក្រុម​ជ្រូកព្រៃ និង​គ្រូបង្វឹក​ពួក​គេ​ជាប់​ក្នុង​នោះ​កាលពី​១​ឆ្នាំ​មុន ហើយ​មាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​យ៉ាង​ខ្ទ័រ​ខ្ទារ​ពេញ​ពិភពលោក ពេល​នេះ​បាន​ក្លាយទៅជា​ទីតាំង​ទេសចរណ៍​ពេញ​និយម​មួយ​នៅ​ថៃ​។

នៅ​ច្រកចូល​រូងភ្នំ​នោះ​គេ​បាន​កសាង​រូបចម្លាក់​មួយ របស់​លោក​SAMAN GUNAN​ជា​អ្នក​មុជទឹក​ថៃ ដែល​បាន​បូជាជីវិត​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ក្មេ្ម​ង​ជំទង់​ទាំង​១២​នាក់​និង​គ្រូបង្ហាត់​បាល់ទាត់​ចេញពី​រូងភ្នំ​ត្រូវ​ទឹក​ជន់​លិច កាលពី​ឆ្នាំ​២០១៨​នៅ​MAE SAI​ភាគ​ខាងជើង​ថៃ​។ មនុស្ស​ម្នា​ពិសេស​ពលរដ្ឋ​ថៃ​ពេល​ទៅ​កាន់​ទីនោះ និយម​យក​ផ្កា​ទៅ​ដាក់​មុខ​រូបចម្លាក់​អ្នក​មុជទឹក ជា​ការ​គោរព​ចំពោះ​វិញ្ញាណ​ក្ខ​ណ្ឌ​របស់​គេ​។ គេ​ចាត់​រូប​លោក​ជា​វីរបុរស ព្រោះតែ​ហា​៊​ន​លះបង់​ជីវិត​ក្នុង​ការ​ជួយ​មនុស្ស​ទាំង​១៣​នាក់​ជាប់​ក្នុង​រូងភ្នំ​ទឹក​លិច ក្រោយ​ប្រតិបត្តិការ​ជាង​២​ស​ប្ដា​ហ៍​ក្នុង​រូងភ្នំ​ទឹក​លិច​នោះ​។

តំបន់​រូងភ្នំ​THAM LUANG​ទទួល​អ្នកទេសចរ​តែ​៥០០០​នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ មុន​ពេល​ក្រុម​ជ្រូកព្រៃ​ជាប់​ក្នុង​នោះ​។ ប៉ុន្តែ​ពេល​នេះ​បើ​តាម​លោក​KAWEE PRASOMPHOL អ្នក​ទទួលខុសត្រូវ​ទីតាំង​នោះ​ថា នា​ឆ្នាំ​នេះ​ពី​ខែតុលា​មក​ខែមេសា យើង​ទទួល​អ្នកទេសចរ​ថៃ​និង​បរទេស​ផង​ដែរ​ដល់​ទៅ​១,៣​លាន​នាក់ ជាមួយ​អ្នក​មក​ទស្សនា​២៥.០០០​នាក់​ក្នុង​១​ថ្ងៃ​នា​ចុង​ស​ប្ដា​ហ៍​។ អា​ជ្ញា​​ធរ​ថៃ​មាន​បំណង​ប្រែក្លាយ​ទីនោះ​ជា​ប៉ូ​ល​ទេសចរណ៍​ចម្បង​មួយ​សម្រាប់​តំបន់​។

នៅ​ជិត​រូ​ុ​ប​ចម្លាក់​លោក​SAMAN GUNAN​និង​ច្រកចូល​រូងភ្នំ មាន​មជ្ឈមណ្ឌល​ព័ត៌មាន​មួយ​ត្រូវ​បាន​បើក​។ ទីនោះ​មាន​ដាក់​ផ្ទាំងគំនូរ​ដ៏​ធំ​មួយ មាន​ចារ​ចំណងជើង​ថា បណ្ដា​វីរបុរស ដែល​តំណាង​ឲ្យ​ពួក​កុមារ​មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ នៅ​កណ្ដាល​ពួក​អ្នក​ជួយ​សង្គ្រោះ ក្រោម​ក្រសែភ្នែក​របស់​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។ នៅ​ក្នុង​មជ្ឈមណ្ឌល​ព័ត៌មាន​ក៏​មាន​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ដែល​តំណាង​ឲ្យ​ជ្រូកព្រៃ។

ចំណែក​ភ្នំ​ដែល​មាន​រូងភ្នំ​នោះ​ហៅ​ភ្នំ​នារី​ដេក ដោយសារ​មាន​ទ្រង់ទ្រាយ​ដូច​បែប​នេះ​ល្បី​ថា​ពូកែ​សក្ដិ​សិទ្ធ​ទៀត​ផង​។ ភ្នំ​នេះ​ក្លាយទៅជា​និមិត្តរូប​នៃ​សំណាង ចាប់តាំងពី​ការ​ជួ​យស​ង្ក្រោះ​ទទួល​បាន​ជោគជ័យ​មក​។ ពួក​អ្ន្ន​ក​លក់​ឆ្នោត​ដែល​មាន​ប្រជាប្រិយ​បំផុត​នៅ​ថៃ​ក៏​លើកគ្នា​ទៅរ​កស៊ី​នៅ​ទីនោះ​ដែរ​។

ទេសចរ​នៅ​ទីនោះ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​បាន​ច្រើន​នាក់ ពិសេស​ជួយ​ដល់​បណ្ដា​កសិករ​។ ពលរដ្ឋ​មូលដ្ឋាន​សង្ឃឹមថា​ក្រោយ​រូ​ង​ភ្នំ​នោះ​បើក​ឡើង​វិញ​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០២០ នឹង​កាន់តែ​ទាក់ទាញ​អ្នកទេសចរ​ខ្លាំង​ថែម​ទៀត​។ រដ្ឋាភិបាល​ថៃ​បាន​បញ្ចេញ​ប្រាក់​៥០​លាន​បាត សម្រាប់​អភិវឌ្ឍន៍​ទីតាំង​នោះ​និង​តំបន់​ជុំវិញ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ជាមួយ​ហាង​ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ​ព្រមទាំង​កន្លែង​បោះ​តង់​ជា​ច្រើន​នឹង​ត្រូវ​បង្កើត ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​រូង​ភ្ន្នំំ​THAM LUANG៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ