ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកអ្នក​មិនប្រើទូរស័ព្ទ​ស្មាតហ្វូន​រយៈ​១​សប្តាហ៍…ផ្តល់រង្វាន់១ពាន់ដុល្លារ

4 ឆ្នាំ មុន

តាម​ប្រភព​​ពី Oddity Central បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​ក្នុង​រដ្ឋ Utah បាន​ប្រកាស​រក​អ្នកសុខ​ចិត្ត​មិន​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​រយៈពេល​១​ស​ប្តា​ហ៍ ហើយ​ងាក​ទៅ​ប្រើ​ទូរស័ព្ទ​បត់​ធម្មតា​វិញ​ គេ​នឹង​ផ្តល់​ប្រាក់​​រង្វាន់​១០០០​ដុល្លារ…

តាម​ប្រភព​​ពី Oddity Central បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​ក្នុង​រដ្ឋ Utah បាន​ប្រកាស​រក​អ្នកសុខ​ចិត្ត​មិន​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ​រយៈពេល​១​ស​ប្តា​ហ៍ ហើយ​ងាក​ទៅ​ប្រើ​ទូរស័ព្ទ​បត់​ធម្មតា​វិញ​ គេ​នឹង​ផ្តល់​ប្រាក់​​រង្វាន់​១០០០​ដុល្លារ ​ដល់​អ្នក​ឈ្នះ​។

ក្រុមហ៊ុន​ប្រព័ន្ធ​ទាក់ទង Frontier បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​៣០​ឆ្នាំ នៃ​ទូរស័ព្ទ​បត់​ដែល​ចេញ​លក់​ជា​លើក​ដំបូង​។ ក្រុមហ៊ុន​នេះ​ ប្រកាស​ថា​នឹង​ឱ្យប្រាក់​រង្វាន់​១០០០​ដុល្លារ ដល់​អ្នក​ដែល​ហ៊ាន​ប្រើ​ទូរស័ព្ទ​បត់ និង មិន​ប្រើ​ស្មា​ត​ហ្វូ​ន រយៈពេល​មួ​យស​ប្តា​ហ៍ ​។ អ្នក​ដែល​ឈ្នះ​នឹង​ត្រូវ​គេ​កត់ត្រា​ទុក​ពី​បទ​ពិសោធន៍​មួយ​ចំនួន​ស្តី​ពី របៀប​ផ្ញើ​អ៊ី​ម៉ែ​ល​ពេល​គ្មាន​ទូរស័ព្ទ ការ​វាយ​អក្សរ រយៈពេល​គេង និង ការ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​។

ក្រៅពី​ការ​ផ្តល់​ជូន​លុយ គេ​ក៏​ផ្តល់​ជូន​ជា​រង្វាន់​ពិសេស​ៗ​មួយ​ចំនួន សម្រាប់​ឱ្យ​យើង​គិត​ឃើញ​ពី​ស្ថានភាព​កាលពី​មិន​ទាន់​មាន​ស្មា​ត​ហ្វូ​ន​។ ក្នុង​នោះ​មាន​ដូច​ជា ក្រដាស​ផែនទី (​ជំនួស GPS) សៀវភៅ​កត់ត្រា (​ជំនួស​កម្មវិធី​កត់ត្រា​) និង ស៊ី​ឌី​មួយ​ចំនួន (​ជំនួស MP3)​។

ក្រុមហ៊ុន Frontier Communication បាន​ប្រាប់​ថា មាន​មនុស្ស​ជាង​៣០០០០​នាក់ មក​ចុះ​ឈ្មោះ​ចូលរួម​ការ​ប្រកួតប្រជែង​។ ក្រុមហ៊ុន​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នកមាន youtube អាច​បង្ហោះ​ពី​បទ​ពិសោធន៍​របស់​ខ្លួន​ជា​វី​ឌី​អូ​ទៀត គេ​នឹង​ផ្តល់​ជូន​ពិន្ទុ​បន្ថែម​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ