ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ទុរគត​២​នាក់​ឪពុក​និង​កូនស្រី​…​ទទួល​បាន​ផ្ទះថ្ម​១​ខ្នង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​មិន​បាន​មួយ​ថ្ងៃ​ផង​ ក្រោយពី​សារព័ត៌មាន​និង​គេហទំព័រ​កោះសន្តិភាព ​បាន​ចេញ ផ​្សាយ​ពី​ជីវិត​ពិត​របស់​គ្រួសារ​មួយ​ ដែល​រស់​អាស្រ័យ​កា​រជួយ​ពី​អ្នក​ជិតខាង​ ហើយ​ខ្ទម​រស់នៅ​ដំបូល​ប្រក់​មេឃ​និង​គ្មាន​ជញ្ជាំង​នោះ ​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ មិថុនា…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​មិន​បាន​មួយ​ថ្ងៃ​ផង​ ក្រោយពី​សារព័ត៌មាន​និង​គេហទំព័រ​កោះសន្តិភាព ​បាន​ចេញ ផ​្សាយ​ពី​ជីវិត​ពិត​របស់​គ្រួសារ​មួយ​ ដែល​រស់​អាស្រ័យ​កា​រជួយ​ពី​អ្នក​ជិតខាង​ ហើយ​ខ្ទម​រស់នៅ​ដំបូល​ប្រក់​មេឃ​និង​គ្មាន​ជញ្ជាំង​នោះ ​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ មិថុនា ​នេះ ​អាជ្ញាធរ​ខេត្ត​ស្រុក​-ឃុំ​ អម​ដោយ​មន្ត្រី​ និង​កង​កម្លាំង​​ជា​ច្រើន​នាក់​ ដឹកនាំ​ដោយ​លោក​អ៊ុំ​ រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ ​គឹ​ម​យ៉ា​ន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​សួរសុខទុក្ខ​ និង​ពាំនាំ​អំណោយ​ជា​ច្រើន ​និងសាងសង់​ផ្ទះ​ថ្ម១​ខ្នង​ជូន​គ្រួសារ​មួយ​នេះ​​ផង​ដែរ ។

អំណោយ​ដែល​គ្រួសារ​ខាងលើ​ ទទួល​បានជា​គ្រឿង​ឧបភោគ បរិភោគ ​រួម​មាន​អង្ក​រ2​កា​រ៉ុ​ង​, មុង​១, ​ភួយ​១, ​ចានឆ្នាំង, ​កន្ទេល​, ​ទឹកត្រី​2​យួរ​, ​ទឹកស៊ីអុីវ១​យួរ​, ​ទឹក​សុទ្ធ​៤​យួរ​ និង​ថវិកា​​១លាន​៥​សែន​រៀល​ ។​ ក្រៅពី​អំណោយ​ខាងលើ​ គ្រួសារ​មួយ​នេះ​ នឹង​​ទទួល​បាន​ផ្ទះ​ថ្មី​សន្លាង១​ខ្នង មាន​​ទទឹង​4​ម៉ែត្រ​×6​ម៉ែត្រ ​ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី​ ​។​

លោក​អ៊ុំ​ រាត្រី ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ប្រាប់​តាម​ទូរស័ព្ទ​ថា​ ពេល​នេះ ​លោក​កំពុង​ដឹកនាំ​មន្ត្រី​និង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​និង​ស្រុក​ថ្មពួក​ រួម​មាន​នគរបាល​, ​នគរបាល​កា​ពារ​ព្រំដែន ​និង​យោ ធា​រួម​គ្នា​សាងសង់​ផ្ទះ​ថ្មី ​​ជូន​គ្រួសារ​២​នាក់​ឪ​ពុក​កូន​ខាងលើ​ ។​

លោក​អភិបាល​បន្ត​ថា ​ក្រៅពី​ផ្ទះ​និង​អំណោយ​ដែល​ទទួល​បាន​ នា​ពេល​នេះ​លោក​​នឹង​គៀងគរ​រក​សប្បុរស ជន​ជួយ​បន្ត​ទៀត​ ហើយ​សន្យា​ថា​និង​ជួយ​គ្រួសារ​នេះ​អង្ក​រ១កា​រ៉ុ​ង​រៀង​រាល់​2​ខែ​ម្តង ​។​ លោក​អភិបាល​បញ្ជាក់​ថា ​ក្រៅពី​គ្រួសារ​នេះ ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ក្រុមការងារ ​បាន​រួម​គ្នា​ជួយ​ដល់​គ្រួសារ​មួយទៀត​រស់នៅ​ក្នុងភូមិ​កើតហេតុ​ដែល​បុរស​ជា​ប្តី​ពិការ​មាន​ជម្ងឺ​ចំនួន​2​លាន​រៀល​និង​ឲ្យ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល​ដំបៅ​ជើង​រហូត​ជា​សះស្បើយ​ទើប​ឲ្យ​វិល​ត្រឡប់​ដោយ​មិន​គិត​ប្រាក់​ផង​ដែរ​។

គួរ​រំលឹក​ថា ​គ្រួសារ​ទទួល​បាន​អំណោយ​និង​ផ្ទះ​ថ្មី​សន្លាង​ខាងលើ ​បុរស​ជា​ឱ​ពុក​ឈ្មោះ​ជុំ ​មឿ​ន ​អាយុ​៦៧​ឆ្នាំ​កូនស្រី​អាយុ​៤​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ប្រាសាទ​ត្បែង​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ។ ​គ្រួសារ​នេះ ​រស់នៅ​តែ​២​នាក់​ឱ​ពុក​កូន ​ក្រោយ​ប្រពន្ធ​​បាន​ស្លាប់​ ដោយជំងឺកាលពី​ជាង៣​ឆ្នាំ​មុន​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ