តាមប្រភពពីOddity Central បានឱ្យដឹងថា លោកតាអាយុ៨៤ឆ្នាំ ដែលជាគ្រូគីីមីចូលនិវត្តន៍ បានក្លាយទៅជាតារាបង្ហាញម៉ូដសម្លៀកបំពាក់ ក្រោយពីចៅប្រុសបង្ហោះរូបជាច្រើននៅលើបណ្តាញសង្គម។
ចៅលោកតា Tetsuya មានឈ្មោះ Naoya Kudo បានមកលេងតានៅពេលថ្ងៃឈប់ពីការសិក្សា ហើយក៏កើតជាគំនិតយកតារបស់ខ្លួនឯង មកធ្វើជាអ្នកស្លៀកសម្លៀកបំពាក់ឡូយ នាពេលបច្ចុប្បន្ន។
គេបានថតរូបជាច្រើនបង្ហោះចូលលើ Twitter ដែលពេលនោះ មានមនុស្សជាច្រើនមកសរសើរថា
«លោកតានៅស្រស់ជាងបន្លែ ក្នុងហាងរបស់ខ្ញុំទៅទៀត»។ អ្នកខ្លះថា «ខ្ញុំចង់ឡូយដូចលោកតា ពេលដែលខ្ញុំចាស់ទៅ» ។
ដោយសារតែឃើញមានការគាំទ្រច្រើន ចៅរបស់លោកតាបានសម្រេចចិត្តបង្កើតគណនី Instagram ផ្ទាល់សម្រាប់លោកតាដោយដាក់ឈ្មោះថា slvr.tty ។ គណនីនោះ ត្រូវបានគ្រប់គ្រងដោយ Kudo ដែលជាចៅ ហើយតែងបង្ហោះរូបឡូយជាប្រចាំ ។
គ្រាន់តែមួយខែសោះ មានមនុស្សមក Follow ដល់ទៅ ៩៩០០០នាក់។ នេះពិតជាអស្ចារ្យមែនទែន ! (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ