ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជាមូល​ហេតុ​​​ដែល​អ្នក​តែង​តែ​ស្ងាប​​សឹង​គ្រប់ពេលមិន​ឈប់​សោះ

4 ឆ្នាំ មុន

ការ​ស្ងាប​អាច​ចាត់ទុកជា​សកម្មភាព​ធម្មតា​មួយ​របស់​រាង​កាយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្ងាប​មិន​ឈប់​សោះ ច្រើន​ដង​ពេក​នោះ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ហើយ​។ ​តើ​ការ​ស្ងាប​សឹង​គ្រប់ពេល​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ងាប​ច្រើន ៖ ១. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង…

ការ​ស្ងាប​អាច​ចាត់ទុកជា​សកម្មភាព​ធម្មតា​មួយ​របស់​រាង​កាយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្ងាប​មិន​ឈប់​សោះ
ច្រើន​ដង​ពេក​នោះ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ហើយ​។ ​តើ​ការ​ស្ងាប​សឹង​គ្រប់ពេល​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ងាប​ច្រើន ៖

១. បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង ៖ ជា​ពិសេស​ប្រសិនបើ​អ្នកការ​ស្ងាប​របស់​អ្នក​អម​មក​ជាមួយនឹង​ស្នាម​ខ្មៅ​ដក់​ក្រោម​រង្វង់​ភ្នែក ហើយ​ងងុយគេង​ខ្លាំង​។ ការ​ស្ងាប​មិន​ឈប់ ស្នាម​ខ្មៅ​ក្រោម​ភ្នែក និង​អារម្មណ៍​ងងុយ​គេង គឺ​អាច​បណ្ដាល​មក​ពី​ការ​ដែល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ចន្លោះ​ពី ៧ ទៅ ៩ ម៉ោង​នៅ​ពេល​យប់​។

២. បញ្ហា​ថប់​បារម្ភ ៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​ចង្វាក់បេះដូង​លោត​ញាប់ តឹង​ថប់​ទ្រូង ភាព​ខ្លី​នៃ​ដង្ហើម មាន​អារម្មណ៍​រកកល់នឹង​សន្លប់ ខ្សោយកម្លាំង និង​បែកញើស​ច្រើន​ហើយ​នោះ​ការ​ស្ងាប​សឹង​គ្រប់ពេល​ក៏​ជា​អាកា​រៈ​នៃ​បញ្ហា ថប់​បារម្ភ​ដែរ? ដូច្នេះ​ដើម្បី​បញ្ឈប់​ការ​ស្ងាប​ច្រើន ចូរ​ព្យាយាម​គ្រប់គ្រង​ការ​ថប់​បារម្ភ​របស់​អ្នក​។

៣. ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ៖ ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ជំងឺផ្លូវចិត្ត​មួយ​ដែល​អាច​បណ្ដាល​អោយ​មនុស្ស​ម្នាក់​ស្ងាប​សឹង​គ្រប់ពេល​។ វា​ជា​អ្វីមួយ​ដែល​អាច​បណ្ដាល​អោយ​ផ្លូវចិត្ត​និង​រាង​កាយ​ហត់នឿយ​អស់កម្លាំង​បង្ក​អាកា​រៈ​ស្ងាប​ច្រើន​ដង​។

៤. បញ្ហា​បេះដូង ៖ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា​វា​ក៏​អាច​ទៅ​រួច​ដែរ ដែល​បញ្ហា​បេះដូង​ជា​មូលហេតុ​នៃ​ការ​ស្ងាប​មិន​ឈប់​របស់​មនុស្ស​ណា​ម្នាក់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​បេះដូង​អាច​រាំងស្ទះ​សរីរាង្គ​ផ្សេង​ៗ​ក្នុង​រាង​កាយ​ពី​ការ​ទទួល​បាន​អុកស៊ីត​សែន​គ្រប់គ្រាន់​។ ភាគច្រើន​នៃ​ការ​ស្ងាប​មិន​ឈប់​កើត​មាន​ចំពោះ​អ្នក​ដែល​កំពុង​ប្រឈម​មុខជា​មួយ​បញ្ហា​គាំងបេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

៥. បញ្ហា​ថ្លើម ៖ ការ​ស្ងាប​សឹង​គ្រប់ពេល​ក៏​ច្រើន​ឃើញ​មាន​លើ​អ្នក​ដែល​មាន​បញ្ហា​ខ្សោយ​ថ្លើម ជា​ពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​។ អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ជឿ​ថា​វា​អាច​កើតឡើង​ដោយសារ​តែ​ភាព​អស់កម្លាំង​ខ្សោយ​ខ្លាំង​នៃ​អ្នកជំងឺ​។

ក្រៅពី​ការ​ស្ងាប​ច្រើន រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​បញ្ហា​ខ្សោយ​ថ្លើម​រួម​បញ្ចូល​ទាំង​ការ​ងងុយគេង​ខ្លាំង​កំឡុង​ពេល​ថ្ងៃ ស្បែក​និង​ភ្នែក​ឡើង​លឿង បាត់បង់​ចំណង់​អាហារ ចង្អោរ​ចង់​ក្អួត ភ័ន្ត​ភាំង និង​របក​ស្បែក​​ដៃ ឬ​ជើង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ