ថៃល័រ ស្វ៊ីស-ខេធី ភែរី ពីគូសត្រូវក្លាយជាមិត្ត
រវាងនាង ថៃល័រ ស្វ៊ីស និងនាង ខេធី ភែរី តារាចម្រៀងដ៏ល្បីនៅលើពិភពលោក ធ្លាប់ទាស់ទែងគ្នា ប៉ុន្តែក្នុងពេលថ្មីៗកន្លងមកទាំង២បានប្រកាសថា ក្លាយជាមិត្តដ៏ល្អនឹងគ្នា…
រវាងនាង ថៃល័រ ស្វ៊ីស និងនាង ខេធី ភែរី តារាចម្រៀងដ៏ល្បីនៅលើពិភពលោក ធ្លាប់ទាស់ទែងគ្នា ប៉ុន្តែក្នុងពេលថ្មីៗកន្លងមកទាំង២បានប្រកាសថា ក្លាយជាមិត្តដ៏ល្អនឹងគ្នា…
រវាងនាង ថៃល័រ ស្វ៊ីស និងនាង ខេធី ភែរី តារាចម្រៀងដ៏ល្បីនៅលើពិភពលោក ធ្លាប់ទាស់ទែងគ្នា ប៉ុន្តែក្នុងពេលថ្មីៗកន្លងមកទាំង២បានប្រកាសថា ក្លាយជាមិត្តដ៏ល្អនឹងគ្នា និងជាតឹកតាងមួយបញ្ជាក់ថាស្វ៊ីសបានទទួលស្គាល់លើបទចម្រៀងរបស់ភែរី ។
សង្គ្រាមរបស់អ្នកទាំង២បានចាប់ផ្ដើមក្រោយពីពួកគេដើរកម្សាន្តជាមួយលោកចន ម៉េយ័រ តារាចម្រៀងរូបសង្ហា ។ ក្រោយមកទៀតក៏មានរឿងរ៉ាវជាច្រើនធ្វើឲ្យពួកនាងវាយប្រហារគ្នាដូចជានាងស្វ៊ីសបញ្ជាក់ថាភែរីបានលួចទាក់ទងអ្នករាំរបស់ខ្លួន ឯនាងភែរី ធ្លាប់វាយប្រហារភាគីម្ខាងទៀតតាមរយៈបទចម្រៀង «Swish Swish» ។
ការមើលបំណាំគ្នារបស់ពួកគេមានភាពសុសសាយធ្វើឲ្យមនុស្សជាច្រើនគិតថាពួកគេនឹងគ្មានថ្ងៃមើលមុខគ្នាត្រង់ ប៉ុន្តែជាចុងក្រោយសង្គ្រាមនោះត្រូវបានបញ្ចប់បន្ទាប់ពីភែរីផ្ញើសំបុត្រទៅស្វ៊ីស ខណៈពេលម្ខាងទៀតបង្ហាញក្តីត្រេកអរ និងស្វ៊ីសបញ្ជាក់ថាពីពេលនេះទៅនឹងស្ដាប់បទចម្រៀងរបស់ភែរី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ