លោកតា វ៉ិ​ច ទ័​រ បង្ហាញ​ជំហរ​ចង់​ឲ្យ​វ៉ា​ន់ នី​ឡា រៀប​ការ​ឆាប់


រាជធានី​ភ្នំពេញ ៖​ខុស​ពី​ការ​លើក​ឡើង​ពី​មុន ដែល​មិន​ទាន់​ចង់​ឲ្យ​កូនស្រី​រៀប​ការ​ឆាប់​នោះ លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​ប្រែ​ជំហរ​ចង់​ឲ្យ​កូនស្រី​នាង វ៉ា​ន់ នី​ឡា និង​គូស្នេហ៍​បាន​ចូល​រោងការ​ឆាប់​ៗ​នេះ​។

ការ​ផ្លាស់​ជំហរ​ពី​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច ទ័​រ នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចំណង​ស្នេហ៍​រវាង​កូនស្រី វ៉ា​ន់ នី​ឡា និង​គូស្នេហ៍​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត និង​ផ្អែមល្ហែម​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

យ៉ាងណា បើ​ទោះបីជា​មិន​ទាន់​អាច​បញ្ជាក់​ពី​ការ​បរិច្ឆេទ​នៃ​ពេលវេលា​ច្បាស់លាស់​នៃ ពិធី​មង្គលការ​នោះ​ក៏​ដោយ ប៉ុន្តែ​អ្នក​រៀប​កម្មវិធី​កំសាន្ត​របស់​ស្ថានីយទូរទស្សន៍ CTN រូប​នេះ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា លោក​កំពុង​តែ​មានការ​ពិភាក្សា​គ្នា​ចង់ឱ្យ​កូនស្រី​រៀប​ការ​ឆាប់​ៗ​នេះ​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា នេះ លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច ទ័​រ បាន​អះអាង​ថា លោក និង​ភាគី​ខាង​កូនប្រុស​កំពុង​ពិភាក្សា​គ្នា ដើម្បី​រក​ថ្ងៃ​ណា​ល្អ​សម្រាប់​រៀបចំ​ពិធី​មង្គលការ របស់​ពួក​គេ​។

យើង​ចង់​ឲ្យ​ពួក​គេ​រៀប​ការ​បាន​ឆាប់​ៗ​នេះ​។ លោកតា​វ៉ិ​ច ទ័​រ បញ្ជាក់​បន្ថែម​ថា យើងខ្ញុំ​ចង់​រៀបចំ​ឱ្យ​ឆាប់​ៗ ហើយ​ចំពោះ​ផ្ទះ​សម្រាប់​រស់នៅ​របស់​ពួក​គេ​ទាំង​ពីរ ខ្ញុំ​មិន​ទាន់​បាន​គិត​ទេ តែ​ម្តាយ​ខាង​ប្រុស​គាត់​ជា​អ្នក​រៀបចំ​។

លោក​ថា សម្រាប់​រូប​ផ្ទះ​ដែល​គូស្នេហ៍​របស់ វ៉ា​ន់ នី​ឡា បាន​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជា​កាដូ​សម្រាប់ នី​ឡា​នោះ គឺ​លោក​ទទួលស្គាល់​ថា គ្រួសារ​ខាង​ប្រុស​ជា​អ្នក​រៀបចំ​មែន ចំណែក​លោក​នៅ​មិន​ទាន់​បាន​គិតគូរ​ពី​រឿង​នេះ​នៅឡើយ​ទេ​។

តារា​កំប្លែង​ស្រី ក្រមិចក្រមើម​សម្រស់​កាន់តែ​ស្អាត​សាច់​សខ្ចី កញ្ញា នី​ឡា បន្ទាប់​ពី​បាន​បាក់បែក​ស្នេហ៍​ជាមួយ​អតីត​គូ​ដណ្តឹង​ដែរ ជា​ថៅកែ​ល្ខោនបាសាក់ ភី​សុ​គ​ន្ធី នោះ​រួច​មក ក៏​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ក្មេង​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ថា សូត្រ សក្ការៈ​។

បន្ទាប់​ពី​បែកធ្លាយ​ពី​ព័ត៌មាន​ខាងលើ​នេះ ជា​រឿយ​ៗ វ៉ា​ន់ នី​ឡា តែងតែបាន​បណ្តើរ​គូស្នេហ៍​បង្អួត​ក្រសែ​ភ្នែក​មហាជន​ស្ទើរតែ​គ្រប់​កម្មវិធី​សិល្បៈ​នោះ​ទេ នាង​ថែម​ទាំង​បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​ទៅ​លើ ដៃគូ​ស្នេហ៍​ខ្លួន​ខ្លាំង​ទៀត​ផង​នា​ពេល​កន្លង​មក​។ តារា​កំប្លែង​ស្រី​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្តើម​មាន​ទំនាក់​ទំនង​​ស្នេហា​ជាមួយ​គូស្នេហ៍​ថ្មី​នេះ​អស់​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ខណៈ​ពេល​ចំណង​ស្នេហ៍​របស់​ពួក​គេ​ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​ទាំង​សងខាង​បានដឹង​ឮ និង​យល់​ស្រប​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ