ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កឹ​ម សុខា​និយម ចំអក​លោក​សម រ​ង្ស៊ី រឿង​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ដក EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ និង​ជា​អ្នក​កឹ​ម សុខា និយម​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ដែល​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ផ្តាច់…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ និង​ជា​អ្នក​កឹ​ម សុខា និយម​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ដែល​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ផ្តាច់ EBA​ពី​កម្ពុជា​ថា ជា​រឿង​មិន​គួរ​ព្រោះ​កម្ពុជា​កំពុង​ត្រូវការ EBA និង GSP​ចាំបាច់ ។ លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា​យ៉ាង​ដូច្នេះ​ថា​« យើង​នាំ​គ្នា​បណ្ដុះ បន្ត​កសាង​អនុវត្ត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​! ពេល​នេះ​យើង​ពិតជា​ត្រូវការ EBA, GSP ហិរញ្ញប្បទាន​ពី​សហគមន៍​អន្តរជាតិ ប្រទេស​ជា​មិត្ត​ទាំងអស់ ដើម្បី​ពង្រឹងកម្លាំង​ជាតិ កសាង​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ​បន្ត​ទៅ​ទៀត​នៅ​ពេល​នេះ ក៏​ប៉ុន្តែ​ក៏​មាន​ភារកិច្ច​ត្រូវ​គោរព​កិច្ចសន្យា​ផង​ដែរ ហើយ​កិច្ចសន្យា​ទាំង​អស់នោះ​ក៏​ក្នុង​គោលបំណង​ល្អ​សម្រាប់​ប្រជាជាតិ​ខ្មែរ និង​កម្ពុជា​ផង​ដែរ ដូច​ជា ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ​ពលករ​-​កម្មករ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​…»​។

លោក​បាន​បន្ត​ថា ក្រោយ​សម័យ​មហានគរ ប្រទេស​យើង​បាន​ឆ្លងកាត់ និង​បាន​យល់​ដឹង​ពី​របប​ដែល​មាន​លើ​លោក​នេះ​ដូច​ជា របប​រាជា​និយម (​សក្ដិភូមិ​) សាធារណរដ្ឋ​និយម (​មូលធន​សេរី​) កុ​ម្មុ​យ​និ​ស្ត​និយម សង្គមនិយម (​ឯក​បក្ស ផ្ដាច់​ការ​) និង​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ (​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​) ។ ជាមួយ​គ្នា​នោះ​ដែរ​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​ស្នើ​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ យើង​ត្រូវ​តែ​នាំ​គ្នា​បន្ត​កសាង​ទំនុក​ទុកចិត្ត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​ភាព​ជឿជាក់ តាម​រយៈ​ការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ការ​គោរព​ផ្ដល់​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក លុប​បំបាត់​វប្បធម៌​លាប​ពណ៌ មួលបង្កាច់ ជេរ​ប្រមាថ ដែល​នាំ​ឱ្យ​មានការ​បែកបាក់​ដល់​សង្គម​ជាតិ ។ លោក​បន្ថែម​ថា ខ្មែរ​គ្រប់​ភាគី​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ៩១ ក្នុង​គោលបំណង (១)​ផ្សះផ្សា​ជាតិ សន្តិភាព​បញ្ចប់សង្គ្រាម គោរព​សិទ្ធិ​មនុស្ស អនុវត្ត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស (២)​អធិបតេយ្យភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អ​ព្យា​ក្រិ​ត្យ​ភាព និង​ឯកភាព​ជាតិ​កម្ពុជា (៣)​ស្ដារ និង​កសាង​ប្រទេស​កម្ពុជា​យើង​ឡើង​វិញ ។

ការ​លើក​ឡើង​របស់​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ នេះ​ប្រៀប​ដូច​ជា ទះកំផ្លៀង​លោក សម រ​ង្ស៊ី អីចឹង ។ ព្រោះ​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​« ចំពោះ​លទ្ធភាព​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រជារាស្ត្រ​ខ្មែរ​យល់ព្រម និង​ត្រៀមខ្លួន​ប្រឈម​ការ​លំបាក​ខ្លះ​ថែម​ទៀត ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី ពីព្រោះ​យើង​គិត​ពី​អនាគត​វែង​ឆ្ងាយ ហើយ​យល់​ឃើញ​ថា មាន​តែ​លទ្ធិប្រជាធិបតេយ្យ​ទេ ដែល​អាច​ធានា​អនាគត​មួយ​ដ៏​រុងរឿង​សម្រាប់​ខ្លួន​យើង និង​កូនចៅ​យើង​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ