ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទង​គ្នា​យូរហើយតារា​សម្ដែង​ថៃ​ស្រី​៩​រូប​ជិត​ដល់​ពេល​អូស​គូស្នេហ៍​ចូល​រោងការ

4 ឆ្នាំ មុន

ថៃ​៖ តារា​សម្ដែង​ស្រី​ថៃ ៩ រូប នឹង​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្រោយ​ពេល​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​ខ្លួន​ជា​ច្រើន​ឆ្នាំ ។ 1/. Natalie Chiaravanond…

ថៃ​៖ តារា​សម្ដែង​ស្រី​ថៃ ៩ រូប នឹង​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្រោយ​ពេល​ដែល​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​ខ្លួន​ជា​ច្រើន​ឆ្នាំ ។

1/. Natalie Chiaravanond

Natalie និង​គូស្នេហ៍​នាង​គឺ Fluke Krirkpol មាន​ទំនាក់ទំនង​នឹង​គ្នា​ជិត ១០ ឆ្នាំ​ហើយ​។ មិត្ត​ប្រុស​នាង បាន​សុំ​នាង​រៀប​ការ​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ ។

2/. Rita Sririta

កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ Korn Narongdej បាន​សុំ Rita Sririta Jensen រៀប​ការ ក្រោយ​ពី​មាន​ទំនាក់ទំនង​នឹង​គ្នា​៣​ឆ្នា​មក​ហើយ​នោះ ។

3/. Jaja Primrata

Jeep Vasu បាន​សុំ​គូស្នេហ៍​ខ្លួន​គឺ​នាង Jaja Primrata រៀប​ការ ពេល​ពួក​គេ​នា​ភ្នំ​មួយ​នៅ​ទី​បេ ក្រោយ​ពី​ទាក់ទង​គ្នា​មក​ជាង​៣​ឆ្នាំ​នោះ​។

4/. Ying Rhatha

មិត្ត​ប្រុស​របស់​នាង​មិន​បាន​សុំ​រៀប​ការ​ទេ តែ​តារា​សម្ដែង​រូប​នេះ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​ថា នាង​មាន​គម្រោង​រៀប​ការ​ឆាប់​ៗ​នេះ​។

5/. Poo Praya Lundberg

មិត្ត​ប្រុស​សង្ហា​របស់​នាង Matthew Brag សុំ​នាង​រៀប​ការ នៅ​ពេល​ដែល​ពួក​គេ​ទៅ​កម្សាន្ត​នៅ
ជប៉ុន ។ នាង​បាន​ទទួល​ចិញ្ចៀនពេជ្រ 7-carat D ពី​គូស្នេហ៍​នាង ហើយ​វា​មាន​តម្លៃ​ជាង 80,000 ដុល្លារ ។

6/. Namcha Cheranat

កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ មិត្ត​ប្រុស​របស់​នាង​ឈ្មោះ​ថា Dilaka Lathapipat បាន​សុំ​នាង​រៀប​ការ នៅ​ឯ​សមុទ្រ ពេល​ដែល​ពួក​គេ​ទៅ​ដើរ​លេង​នៅ​ទីនោះ​។

7/. Bee Matika

មិត្ត​ប្រុស​នាង (​តែ​មិនមែន​ជាតា​រា​ទេ​) បាន​សុំ​នាង​រៀប​ការ ក្រោយ​ពី​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មក ៨ ឆ្នាំ​ហើយ​។

8/. Yoghurt Nattasha

Yoghurt Nattasha មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង Dj PK អស់​ពេល ៧ ឆ្នាំ​ហើយ​។ មិត្ត​ប្រុស​នាង​សុំ​នាង​រៀប​ការ នៅ​ឯ​កោះ​ម៉ា​ល់​ឌិ​វ ជាមួយនឹង​ទេសភាព​ព្រះអាទិត្យ​លិច​ដ៏​ស្រស់​ស្អាត​។

9/. Metal Sukkhao

Metal Sukkhao និង​មិត្ត​ប្រុស Dome Pakornlam មាន​គម្រោង​រៀប​ការ​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ៕

ប្រភព ៖ Thaiupdate , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ