ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំ​គាត់យកចិត្តឪពុក-ម្តាយ​នាង​​បាន​មករៀបការនេះ…សឹងអស់ជីវិត

4 ឆ្នាំ មុន

តាម​ប្រភព​ព​ីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សុខចិត្ត​បោះ​​តង់​ដេក​នៅ​ខាង​មុខ​ផ្ទះ​របស់​នាង​សង្សារ​​ដោយបង្អត់អាហារ​ខ្លួនឯងទៀត ក្រោយ​ពី​​ដឹង​ថា ​ម្តាយ​ឪពុក​នាងបង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​​អ្នកផ្សេង ។ Ananta Burman ដែល​ជា​បុរស​វ័យក្មេង…

តាម​ប្រភព​ព​ីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សុខចិត្ត​បោះ​​តង់​ដេក​នៅ​ខាង​មុខ​ផ្ទះ​របស់​នាង​សង្សារ​​ដោយបង្អត់អាហារ​ខ្លួនឯងទៀត ក្រោយ​ពី​​ដឹង​ថា ​ម្តាយ​ឪពុក​នាងបង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​​អ្នក
ផ្សេង ។

Ananta Burman ដែល​ជា​បុរស​វ័យក្មេង ​មក​ពី​តំបន់ Bengal ខាងលិច​នៃ​ប្រទេស​ឥណ្ឌា កន្លង​មក​មាន​ស្នេហា​ជាមួយ​​នារី​ម្នាក់​ មាន​ឈ្មោះ Lipika អស់​រយៈពេល​៨​ឆ្នាំមកហើយ ​។ ​ប៉ុន្តែ​​នៅ​ពេល​ថ្មី​ៗ​នេះ នាង​ក៏​សុំ​បែក ហើយ​ផ្តាច់ទំនាក់ទំនង​ទាំង​លើ​អន​ឡាន​និង​នៅ​ខាងក្រៅ​ ។ ក្រោយ​ពី​ដឹង​ថា ខាង​ស្រី​ប្រុង​នឹង​រៀប​ការ​ជាមួយនឹង​អ្នក​ផ្សេង Burman បាន​សម្រេចចិត្ត​បោះ​តង់ ដេក​នៅ​ខាងក្រៅ​ផ្ទះ​ខាង​ស្រី ហើយ​សរសេរ​ស្លាក​ធំ​ៗ​ថា​ «ឱ្យ​ពេល​៨​ឆ្នាំ​មក​ខ្ញុំ​វិញ​» ។

ទ​ង្វើ​របស់ Burman បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​នៅ​ក្បែរៗ​នោះ​ ។ ដោយសារ​តែ​មាត់​វែង​ដូច​ទន្លេ ម្តាយ​ឪពុក​របស់​គេ​បាន​ដល់​កន្លែង ហើយ​បង្ខំ​ឱ្យ​ឈប់​ធ្វើ​បែប​នេះ​។ តែ​គេ​មិន​ឈប់​ទេ ហើយ​ក៏​មិន​ព្រម​ញ៉ាំ​អ្វី​ទាំងអស់​។

ក្រោយមក​ គេ​ក៏​បាន​សន្លប់ ហើយ​ត្រូវ​អ្នក​ក្បែរ​នោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ មនុស្ស​ម្នា​បាន​ប្រាប់​ទៅខាង​ស្រី​ឱ្យ​ជួយ​គិតគូរ​ឡើង​វិញ​ ។ ក្រោយមក ម្តាយ​ឪពុក​ខាង​ស្រី​បាន​រំសាយ​ការ​រៀប​ការ​ ដែល​គ្រោងទុក​ជា​មួយនឹង​បុរស​ផ្សេង មក​អនុញ្ញាត​ឱ្យ Burman និង Lipika រៀប​ការ​នឹង​គ្នា​វិញ ។

​ការ​ធ្វើ​បែប​នេះ គឺជា​វិធី​ឈឺ​សាច់​ពិត​ៗ តែ​អាច​​គាត់បាន​ទទួល​ផល ​។ តើ​នេះ​គ្រាន់តែ​ជា​ករណី​កម្រ​មួយ​ប៉ុណ្ណោះ​មែន​ទេ​? (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ