នៅ​មិន​សុខ​ហើយ​ពេល​នេះ​ចិន​ស្រាប់តែ​ចង់​…​ជាមួយ​អា​មេ​រិ​ក !


បេ​កាំ​ង ៖ ក្រុមហ៊ុន​នាំ​ចូល​ក្នុង​ប្រទេស​ចិន​កំពុង​តែ​រៀបចំ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុគ្រោះ​ពន្ធ​ដែល​ត្រូវ​បាន​ដាក់​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៧០០០​មុខ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ក្រសួង​ហិរញ្ញវត្ថុ​និយាយ​ថា ពួក​គេ​នឹង​ចាប់ផ្តើម​ទទួល​ពាក្យសុំ ។

ក្រសួង​ហិរញ្ញវត្ថុ​កាលពី​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ពី​បញ្ជី​ឈ្មោះ​ផលិតផល​ដែល​អាច​ទទួល​បានការ​អនុគ្រោះ​ពន្ធ​បាន​ដែល​រួម​មាន​ដូច​ជា សាច់​គោ និង​សាច់​ជ្រូក សណ្តែកសៀង ធ្យូងថ្ម និង​កំទេច​លោហធាតុ​ស្ពាន់​ជាដើម ។

ការ​អនុគ្រោះ​ពន្ធ​នេះ​គឺ​សម្រាប់​ពន្ធ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែកក្កដា​ឆ្នាំ​មុន​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ដើម្បី​ឆ្លើយ​តប​នឹង​វិធានការ​ដែល​បាន​ចេញ​ដោយ​សហរដ្ឋ​អាមេរិក ។ តាំងពី​ពេល​នោះ​មក ប្រទេស​ចិន​បាន​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​រាប់​ពាន់​មុខ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​តានតឹង​ឡើង ។

លោក Shi Lei ដែល​ជា​អ្នកគ្រប់គ្រង​មួយ​រូប​នៅ Beijing Hopewise បាន​និយាយ​ថា «​ពួក​យើង​កំពុង​តែ​រៀបចំ​ពាក្យសុំ ពួក​យើង​នឹង​ដាក់​ស្នើ​ឈ្មោះ​វត្ថុ​ធាតុ​របស់​ពួក​យើង​ក្នុង​ពេល​ឆាប់​ៗ​។ វា​គឺជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​ពួក​យើង​»​។

កាលពី​ខែ​មុន​ប្រទេស​ចិន​បាន​និយាយ​ថា ពួក​គេ​នឹង​ចាប់ផ្តើម​កម្មវិធី​អនុគ្រោះ​ពន្ធ ខណៈ​ដែល​មាន​កង្វល់​កាន់តែ​ខ្លាំង​ឡើង​ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​លើ​សេដ្ឋកិច្ច​ដែល​កំពុង​តែ​អន់​ថយ ។ ផលិតផល​ដទៃ​លើ​បញ្ជី​នោះ​រួម​មាន ត្រាក់ទ័រ ម៉ូតូ និង​ឧបករណ៍​ព្យាបាល​មួយ​ចំនួន​ជាដើម ។

លោក Nie Wen ដែល​ជា​សេដ្ឋវិទូ​មួយ​រូប​នៅ Hwabao Trust បាន​ឲ្យ​ដឹង​ថា «​ការ​អនុគ្រោះ​ពន្ធ​គឺជា​មុខសញ្ញា​មួយ​បង្ហាញ​ថា​ប្រទេស​ចិន​មិន​ចង់​បង្ក​ឲ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ជាមួយនឹង​សហរដ្ឋអាមេរិក​ទេ និង​ផ្ញើ​ជា​សារ​ថា​ដំណើរការ​បើក​ទូលាយ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​តែ​កំពុង​បន្ត​កើត​មាន​ឡើង​»​។

អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ត្រូវ​តែ​បកស្រាយ​ថា តើ​ពន្ធ​បាន​បង្ក​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដល់​ពួក​គេ និង​វិស័យ​ដែល​ពួក​គេ​នៅ​ដល់​កម្រិត​ណា ។ ពួក​គេ​ក៏​ត្រូវ​បកស្រាយ​ថា តើ​មាន​ជម្រើស​ដទៃ​ដែល​អាច​ជំនួស​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ឬទេ?

ប្រភព ៖ Channel News Asia , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ