ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ជប៉ុន​ញឹក​ពេក​ធ្វើ​ឱ្យ​តារា​ថៃ​ដ៏ល្បីម្នាក់​នេះ​បែកគំនិត​ធ្វើ​រឿង​១

4 ឆ្នាំ មុន

ដោយ​ការ​ចូល​ចិត្ត និង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ជា​ញឹកញាប់​ធ្វើ​ឱ្យ Ken Theeradej Wongpuapan តារាចម្រៀង តារា​សម្ដែង និង​ជា​ពិ​ធិ​ករ វ័យ​៤១​ឆ្នាំ និង​ភរិយា…

ដោយ​ការ​ចូល​ចិត្ត និង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ជា​ញឹកញាប់​ធ្វើ​ឱ្យ Ken Theeradej Wongpuapan តារាចម្រៀង តារា​សម្ដែង និង​ជា​ពិ​ធិ​ករ វ័យ​៤១​ឆ្នាំ និង​ភរិយា Noi Bussakorn Wongpuapan សម្រេចចិត្ត​សង់ផ្ទះ​តូច​លម្ហែកាយ នៅ​ក្រុង​និ​សេ​កូ ប្រទេស​ជប៉ុន ។

ក្រោយ​ពី​គម្រោង​សង់ផ្ទះ​ហើយ​នោះ​លោក​ក៏​ចាប់ផ្ដើម​សង់វា​តាម​បែប​ផ្ទះ​នៅ​ខៅ​យ៉ៃ (Khao Yai តំបន់​ទេសចរណ៍​ល្បី​មួយ​នៅ​ថៃ​) ។ ដោយ​ថ្មី​ៗ​នេះ​ផ្ទះ​នៅ​ជប៉ុន​នោះ​ទំនងជា​សង់​រួច​ហើយ​ទើបបាន​អាប់​ដេ​ត​ឱ្យ​ឃើញ​តាម​អ៊ិ​ន​ស្តា​ក្រាម​នោះ ។

ចំពោះ​ផ្ទះ​នៅ​ជប៉ុន​របស់​អ្នក​ទាំង​ពីរ​នេះ​គឺ​ពោរពេញ​ដោយ​បរិយាកាស​ល្អ​បែប​ធម្មជាតិ​ៗ មាន​ដើមឈើ​និង​ភ្នំ មើលទៅ​ស្រស់ស្រាយ​សប្បាយ​ភ្នែក​តែ​ម្ដង ។ មិនដឹង​ថា ដើមទុន​នៃ​ការ​សង់ផ្ទះ​នេះ​ប៉ុន្មាន​ទេ តែ​អាច​និយាយ​បាន​ថា ពិតជា​សម​តម្លៃនឹង​ការ​បោះទុន​នេះ​មែន​ព្រោះថា គ្រួសារ​នេះ​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​រាល់​ឆ្នាំ រហូត​ធ្វើ​ឱ្យ​មិត្តភក្តិ​តារា​ៗ​បញ្ជោរ​លេង​ថា លោក​ជា​អ្នកជំនាញ​ខាង​ជប៉ុន​បាត់​ទៅ​ហើយ ៕

ប្រភព ៖ Daradaily , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ