កិលេសជាសត្រូវធំនៃព្រះពុទ្ធសាសនា
សត្វលោករមែងមិនរួចចាកទុក្ខព្រោះតែកិលេសក្នុងសន្តានពូនផ្តុំក្រាស់ឃ្មឹករមែងមិនដឹងគុណទោសទើបព្រះពុទ្ធសាសនានៅខាងសត្វលោកជានិច្ចដើម្បីបង្ហាញផ្លូវជួយសត្វលោកកម្ចាត់កិលេសជាសត្រូវធំនោះឲ្យអស់ពីខន្ធសន្តាន ប្រយោជន៍គឺជីវិតរស់នៅដោយសុខស្ងប់ ។ ព្រះបរមសាស្តាតែងទេសនាអប់រំបរិស័ទឲ្យកម្ចាត់នូវកិលេសដែលកប់ត្រាំនៅក្នុងសន្តានរបស់ខ្លួន បើមិនបានជម្រះឱ្យស្អាតបរិសុទ្ធទាំងស្រុងទេ ត្រឹមតែធ្វើឱ្យស្រាលចុះក៏សមល្មម ។ តែបើបុគ្គលណាកម្ចាត់នូវកិលេសក្នុងសន្តានឱ្យជ្រះស្រឡះបាន បុគ្គលនោះឈ្មោះថាជាអ្នកបម្រើព្រះពុទ្ធសាសនាដោយពិត និងបានតបស្នងសងគុណព្រះអង្គដោយបរិបូណ៌ហើយ…
ចែករំលែកព័តមាននេះ