ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​អាក្រក់​និង​ល្អជា​មរតក​របស់​មនុស្សជាតិ

4 ឆ្នាំ មុន

ចំណុច​ល្អ​និង​អាក្រក់​តែង​កើត​មាន​ដល់​មនុស្ស​គ្រប់​រូប​គ្មាន​អ្នក​ណា​គេច​រួច​បាន​ឡើយ ដូច្នេះ​ការ​សេពគប់​មិត្ត​ត្រូវ​ចេះ​សម្លឹង​មើលចិត្ត​បុគ្គល​នោះ​ឱ្យ​បាន​ម៉ត់ចត់ ឱ្យ​ជាក់ច្បាស់​បំផុត តែ​មិន​ត្រូវ​សម្លឹង​ឃើញ​តែ​ផ្នែក​អាក្រក់​របស់​គេ​ទេ គួរ​មើលឃើញ​ក្នុង​ផ្នែក​ល្អ​របស់​គេ​ខ្លះ​ផង ។ បើ​យើង​ចេះ​សម្លឹង​មើល​លក្ខណៈ​អ្នក​ដទៃ​ឱ្យ​បាន​ល្អិតល្អន់​នោះ យើង​នឹង​បាន​នូវ​ប្រយោជន៍​ជា​ពិតប្រាកដ ព្រោះ​បុគ្គល​ខ្លះ​ទោះបី​មាន​ចំណែក​អាក្រក់ ខូច​កាច​ដ៏​ច្រើន​ក៏​ពិតមែន…

ចំណុច​ល្អ​និង​អាក្រក់​តែង​កើត​មាន​ដល់​មនុស្ស​គ្រប់​រូប​គ្មាន​អ្នក​ណា​គេច​រួច​បាន​ឡើយ ដូច្នេះ​ការ​សេពគប់​មិត្ត​ត្រូវ​ចេះ​សម្លឹង​មើលចិត្ត​បុគ្គល​នោះ​ឱ្យ​បាន​ម៉ត់ចត់ ឱ្យ​ជាក់ច្បាស់​បំផុត តែ​មិន​ត្រូវ​សម្លឹង​ឃើញ​តែ​ផ្នែក​អាក្រក់​របស់​គេ​ទេ គួរ​មើលឃើញ​ក្នុង​ផ្នែក​ល្អ​របស់​គេ​ខ្លះ​ផង ។

បើ​យើង​ចេះ​សម្លឹង​មើល​លក្ខណៈ​អ្នក​ដទៃ​ឱ្យ​បាន​ល្អិតល្អន់​នោះ យើង​នឹង​បាន​នូវ​ប្រយោជន៍​ជា​ពិតប្រាកដ ព្រោះ​បុគ្គល​ខ្លះ​ទោះបី​មាន​ចំណែក​អាក្រក់ ខូច​កាច​ដ៏​ច្រើន​ក៏​ពិតមែន តែ​ក៏​គង់​មាននូវ​ចំណែក​ល្អ​ខ្លះ ហើយ​ចំណុច​ល្អ​ហ្នឹងហើយ​ជា​គុណវិសេស​សម្រាប់​យើង​យក​មក​ធ្វើ​ជា​គតិ​នោះ ។

ធៀប​នឹង​ដើមឈើ​ទាំងឡាយ​រមែង​មាន​ប្រយោជន៍​មិន​ដូច​គ្នា​ទេ អ្នក​ណា​ដឹង​នូវ​ប្រយោជន៍​នៃ​ដើមឈើ​នោះ ត្រង់​ចំណែក​ណា ក៏​នាំ​យក​នូវ​ចំណែក​ត្រង់នោះ​ឯង​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ដើមឈើ​ខ្លះ​មាន​ប្រយោ​ជន៍​ស្ទើរតែ​គ្រប់​ចំណែក​គឺ ទាំង​ឫស ទាំង​ដើម ទាំង​សំបក ទាំង​ស្រាយ ទាំង​ខ្លឹម ទាំង​ផ្កា ទាំង​ស្លឹក និង​ទាំង​ផ្លែ ដែល​សុទ្ធតែ​ជា​ប្រយោជន៍​សំខាន់​ៗ​ទៀត​ផង​។ ប៉ុន្តែ​ចំណែក​ណា​ត្រូវ​បានជា​ប្រយោជន៍​ក្នុង​ផ្នែក​ណា​នោះ ក៏​គឺ​ស្រេច​ហើយ​តែ​ការ​យល់​ដឹង​របស់​យើង​ម្នាក់​ៗ​ទៅ​ចុះ ។

យ៉ាងណាមិញ​មនុស្ស​ខ្លះ ពិត​ហើយ​ថា​គេ​ជា​មនុស្ស​អាក្រក់​ស្ទើរតែ​ទាំងស្រុង ទាំង​កាយ​ទាំង​វាចា​ចិត្ត តែ​គេ​ក៏​គង់​មាន​ចំណុច​ល្អ​ក្នុង​ខ្លួន​ខ្លះ​ដែរ ចំណុច​ល្អ​ហ្នឹងហើយ​ដែល​យើង​គួរ​ចាប់​យក​មក​ទុកដាក់​ឱ្យ​បាន​ល្អ ឯ​ចំណុច​អាក្រក់​ត្រូវ​ចៀសវាង​ចេញ​ឱ្យ​ឆ្ងាយ ។

ហេតុ​នោះ​ដើម្បី​ឱ្យ​ការ​សេពគប់​មនុស្ស​ប្រសព្វ​តែ​នឹង​សេចក្តីសុខ យើង​ត្រូវ​ចេះ​សម្លឹង​មើល​លក្ខណៈ​របស់​មនុស្ស​ទាំង​ផ្នែក​ល្អ និង​អាក្រក់​ឱ្យ​បាន​ម៉ត់ចត់​ជា​រឿង​ប្រពៃ​ពិត ។