Cee Siwat ទម្លាយឱ្យពីហេតុផលដែលលោកមិនមានកូន
ថៃ៖ កាលពីពេលថ្មីៗនេះ Cee Siwat តារាសម្ដែងនិងជាតារាចម្រៀង វ័យ 37 ឆ្នាំ របស់ប៉ុស្តិ៍លេខ 7…
ថៃ៖ កាលពីពេលថ្មីៗនេះ Cee Siwat តារាសម្ដែងនិងជាតារាចម្រៀង វ័យ 37 ឆ្នាំ របស់ប៉ុស្តិ៍លេខ 7…
ថៃ៖ កាលពីពេលថ្មីៗនេះ Cee Siwat តារាសម្ដែងនិងជាតារាចម្រៀង វ័យ 37 ឆ្នាំ របស់ប៉ុស្តិ៍លេខ 7 ថៃ បានចូលរួមក្នុងកម្មវិធី ទូរទស្សន៍មួយរបស់ថៃ គឺកម្មវិធី ‘3 Zaap’ ត្រូវបានចោតសួរថាហេតុអ្វីបានជានៅតែមិនទាន់មានកូន ក្រោយពីរៀបការនឹង Amy Klinpratoom (តារាសម្ដែងវ័យ 36 ឆ្នាំ) រយៈពេល 5 ឆ្នាំមកហើយនោះ។
ពិធីការិនី ឈុមភូ អារ៉ៈយ៉ា សួរលោកថា៖ «ពេលណាទើបលោកចង់បានកូនក្រោយពីរៀបការហើយ 5 ឆ្នាំនោះ?»
លោកក៏បានតបថា៖ «តាមពិតទៅ ខ្ញុំព្រមជានិច្ចសម្រាប់ការមានកូន។ នៅពេលដែលខ្ញុំឃើញកូនៗរបស់តារាៗផ្សេងទៀត ខ្ញុំមានអារម្មណ៍ថាខ្ញុំក៏ចង់មានកូនដែរ។ សម្រាប់ភរិយាខ្ញុំ Amy Klinpratoom ទៅវិញទេ គឺនាងនៅមិនទាន់ត្រៀមខ្លួនសម្រាប់រឿងមានកូននៅឡើយ ហេតុនេះហើយទើបយើងមិនទាន់មានកូន។ ខ្ញុំរង់ចាំនាង»៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ