ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​មា​ចិត្ដ​តិរច្ឆាន​លួងលោមយក​ក្មួយ​ស្រី​ថ្លៃ​អាយុ​១៤​ឆ្នាំទៅ​ចាប់​រំ​លោ​ភបាន​ចំនួន​៤​ដង

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ ឪពុកមា​ចិត្ដ​តិរច្ឆាន​ម្នាក់ បាន​ប្រើ​ល្បិច​លួងលោម​ក្មួយ​ស្រី​ថ្លៃ​អាយុ​១៤​ឆ្នាំ​រំលោ.ភ​រហូត​បាន​សំរេច ​៤​ដង លុះ​ពេលបែក​ការណ៍​ក៏​ត្រូវ​ក្រុម​គ្រួសារ​ក្មេង​ស្រី​ប្ដឹង សមត្ថកិច្ច​ប៉ូលិស​ឱ្យធ្វើ​ការ​ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ឧសភា នៅ ក្រោមផ្ទះ ក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ។

ខេត្ដកណ្ដាល ៖ ឪពុកមា​ចិត្ដ​តិរច្ឆាន​ម្នាក់ បាន​ប្រើ​ល្បិច​លួងលោម​ក្មួយ​ស្រី​ថ្លៃ​អាយុ​១៤​ឆ្នាំ​រំលោភ​រហូត​បាន​សំរេច​៤​ដង លុះ​ពេលបែក​ការណ៍​ក៏​ត្រូវ​ក្រុម​គ្រួសារ​ក្មេង​ស្រី​ប្ដឹង សមត្ថកិច្ច​ប៉ូលិស​ឱ្យធ្វើ​ការ​ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ឧសភា  នៅ ក្រោមផ្ទះ ក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ។

លោក​ជា ថុ​ល អធិការ​ប៉ូលិស​ស្រុក​ល្វាឯម បានឱ្យ​ដឹង​ថា ឪពុកមា​ចិត្ដ​តិរច្ឆាន​ដែល​ប្រើ ល្បិច​លួងលោម​ក្មួយ​ស្រី​ថ្លៃ​រំលោភ​បាន​សំរេច រហូត​៤​ដង​នេះ​ឈ្មោះ​មុត សុខ​នី ហៅ​លៀង អាយុ​២៩​ឆ្នាំជា​កសិករ មាន​ទីលំនៅ​ក្នុង​ឃុំ ថ្ម​គរ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា។ នៅ​យប់​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១០ វេលា​ម៉ោង​៩​យប់ ក្មេង​ស្រី រង​គ្រោះ​បាន​ចុះពីលើផ្ទះ​មក​បត់ជើងតូច​នៅក្រោមផ្ទះ ក៏​ត្រូវ​ឈ្មោះ​មុត សុខ​នី ហៅ​លៀង លួងលោម​ឱ្យ​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ ហើយ ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សំរេច​។ លោក ជា ថុ​ល បានឱ្យ​ដឹង​ទៀត​ថា ប៉ុន្ដែ​ក្នុង​ពេល​នោះមាន​ឪពុកមា​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ ឃើញ​ក៏​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្ដង ។

តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ បានឱ្យ​ដឹង​ថា ឪពុកមា​របស់​ខ្លួន​ឈ្មោះ​មុត សុខ​នី ហៅ​លៀង​នេះ​បាន​ចាប់រំលោភ​រូប​នាងចំនួន​៤​ដង ទាំង​លើក​នេះ ដោយ​ឱ្យ​លុយ​នាង ម្ដង​៥០០​រៀល ។ នៅ​ពេល​រំលោភ​រួច​តែង គំរាម​មិន​ឱ្យ​នាង​ប្រាប់​អ្នក​ណា​ឡើយ ហើយ ថ្ងៃខែ​ដែល​ឪពុកមា​រំលោភ​នាង​មិន​បាន​ចាំ​ទេ តែ​ចាំ​បាន​ពី​កន្លែង​ដែល​ចាប់រំលោភ គឺ​លើក ទី​១​នៅ​ក្បែរ​គុម្ព​ចេក លើក​ទី​២​នៅ​ក្នុង​បន្ទប់ទឹក លើក​ទី​៣​នៅ​លើ​ផ្ទះ​របស់​ជនល្មើស និង លើក​ទី​៤​នៅ​យប់​ថ្ងៃ​ទី​២២ ឧសភា ។ តាម ចំលើយ​សារភាព​របស់​ជន​ឈ្មោះ​មុត សុខ​នី ហៅ​លៀង បានឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ប្រើ ល្បិច​លួងលោម​ចាប់រំលោភ​ក្មួយ​ស្រី​ថ្លៃ​របស់ខ្លួន​មែន ប៉ុន្ដែ​រំលោភ​បាន​សំរេច​តែ​២​ដង​ទេ​។ ក្នុង​យប់​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​មក​ពី​ផឹកស្រា ស្រវឹង ហើយ​បាន​មក​អោបរឹត​ក្មេង​ស្រី​មែន ដោយ​មិន​ទាន់​បាន​រំលោភ​ទេ ក៏​បែក​ការណ៍ ផ្អើល​ឆោឡោ​ឡើង​តែ​ម្ដង ។​ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដើម្បី វិនិច្ឆ័យ​ទោស​៕